ព្រះសីហនុ ៖ ក្រោយពីក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យដឹងកាលពីព្រឹកមិញថា កម្ពុជានឹងទទួលឥទ្ធិពលខ្យល់នៃមូសុងនិរតី ដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ នៅតាមតំបន់មួយចំនួន ជាពិសេសនោះ នៅតាមមាត់សមុទ្រ និងមានរលកធំៗផងនោះ ស្រាប់តែអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានចេញសេចក្ដីប្រកាសនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ ឱ្យពលរដ្ឋបញ្ឈប់ការនេសាទនៅតាមតំបន់មាត់សមុទ្រជាបន្ទាន់ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ចង់ជ្រាបច្បាស់សូមអានសេចក្ដីប្រកាសខាងក្រោម៖