ប្រទេសចិន៖កំប្លែងលោក ម៉ា ដូណា គ្រប់គ្នាប្រាកដជាបានជ្រាបរួចមកហើ​យពីទំ​នា​ក់​ទំន​ងស្នេហារបស់តារាសម្ដែងពហុជំនាញពូកែកំប្លុកកំប្លែងលោក ម៉ា ដូណា ជាមួយនឹង លោ​ក ទ្រី ហេង ជាក់ជាមិនខានហើយបើនិយាយពីការរូបលោកទាំងពី តាមរយៈកា​រប​ង្ហា​ញពីសកម្មភាពផ្សេងរបស់ខ្លួននៅលើបណ្ដាញសង្គមទទួលបានការ​ចាប់អារម្មណ៍​ខ្លាំ​ង​មែនទែន។

យ៉ាងណាមិញ ក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថាលោក ម៉ា ដូណា និងគូ​ស្នេហ៍របស់ខ្លួន ហាក់បីជាមិនសូវជាចេញមុខមាត់នោះទេ តែចំណងស្នេហ៍រប​ស់​អ្នក​ទាំងពីរនៅតែ មានភាពរឹងមាំដដែល។

ពិតណាស់ កាលពីពេលថ្មីៗនេះបើតាមបង្ហោះរូបភាពជាច្រើនរបស់លោក ម៉ា ដូណា ជា​មួ​យ​គូស្នហ៍ ក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសចិន នៅលើគណនីហ្វេសប៊ុកផ្លូវការរ​ប​ស់​​ខ្លួន ទទួលបានការចាប់អាម្មណ៍ខ្លាំងមែនទែនពីអ្នកគាំទ្រ។មិនត្រឹមតែប៉ុន្នឹ​ងគេឃើញ​រូប​លោ​ក បានបង្ហាញពីភាពផ្អែមល្ហែមនៅលើប្រទេសចិន ជាមួយនឹង​មុខពោរពេញ​ទៅ​ដោ​​យក្តីសុខតែម្ដង។