មណ្ឌលគិរី ៖ យោងតាមប្រភពពីគណនីហ្វេសប៊ុកមួយឈ្មោះ Sa Reth បានបង្ហោះឃ្លីបវីដេអូមួយ រៀបរាប់ភ្ជាប់ទាំងសំណេរ ទាក់ទងបញ្ហាអាជ្ញាធរនិងមន្ត្រីជំនាញខេត្តមណ្ឌលគិរី ដែលបើកដៃឱ្យឈ្មួញបរទេសនាំផ្លែឈើចូលយ៉ាងខ្លាំង ជាពិសេស មន្ត្រីកាំកុងត្រូល ប៉ូលិសសេដ្ឋកិច្ច ហាក់គ្មានវិធានការ ។

ប្រភពបានអះអាងគ្មានញញើតឱ្យដឹងដូច្នេះថា «អាជ្ញាធរនិងមន្រ្តីជំនាញនៅឯខេត្តមណ្ឌលគិរី ហាក់បីមើលរំលង ចំពោះឈ្មួញបរទេសនាំផ្លែឈើ បន្លែ គ្រប់ប្រភេទចូលយ៉ាងគំហុក ជាពិសេស មន្ត្រីកាំកុងត្រូល ប៉ូលិសសេដ្ឋកិច្ច សូមមេត្តាពិនិត្យមើលករណីនេះផង ព្រោះក្រុមឈ្មួញកំពុងដណ្ដើមមុខរបរពលរដ្ឋខ្មែរម្ចាស់ស្រុក»។

ប្រភពដដែលបានបន្តបែបជាចម្ងល់ ហាក់ចង់បានដំណោះស្រាយទៀតថា «បើនៅតែបណ្ដែតបណ្តោយអោយចូលរបៀបនេះ ចុះសុវត្ថិភាពចំណីអាហារក្នុងការហូបចុក ប៉ះពាល់ដល់សុខភាព ថ្ងៃក្រោយនរណាជាអ្នកទទួលខុសត្រូវ? » ៕