ភ្នំពេញ៖ សុគន្ធ នីសា ស្ថិតក្នុងការសាទរពីអ្នកគាំទ្រ និងឱកាសត្រៀមខ្លួនធ្វើកូនក្រមំក្រាបផ្ទឹមនិងគូជីវិតជា​អា​ណិ​​​​កជនខ្មែរអាមេរិកនៅចុងឆ្នាំ២០១៧ ជាមួយនិងឱកាសការងារមមាញឹកលើអាជីពចម្រៀង សម្តែងភាពយន្តពីររឿងជាប់គ្នា។ តារាស្រីរូបនេះថ្មីៗនេះបែរជាឲ្យមានការងឿងឆ្ងល់និងសារ នាងបង្ហាញពីការខកស្តាយបំណង។

ថ្មីៗនេះកញ្ញា សុគន្ធ នីសា ក៏កំពុងតែបានចូលរួមសម្តែង ក្នុងរឿងថ្មីមួយទៀត គឺរឿង “ រាជនីភូមិគ្រឹះ ” ហើយតា​រារូបនេះ ក៏កំពុងតែត្រៀមនឹងចូលរោងការ នៅខែ ធ្នូ ឆ្នាំ ២០១៧ នេះដែរ។ ប៉ុន្តែនៅថ្ងៃម្សិលមិញនេះ កញ្ញា សុគន្ធ​ នីសា ក៏បានបង្ហោះសារមួយ ព្រមជាមួយនឹងរូបភាពរបស់ខ្លួន បែបមុខក្រៀមក្រំ ដែលក្នុងនោះតារារូបនេះ បាននិយាយថា៖ ” ផ្តល់ក្តីសង្ឃឹមថ្មី សម្រាប់ជីវិត ប្រសើរជាង នៅខូចចិត្តនឹងគំនិត ដែលមិនសមបំណង ” ។ ដែ​ល​ក្នុងនោះក៏មានអ្នកគាំទ្រ បានសួរសំនួរដល់កញ្ញា សុគន្ធ នីសា ដែរថា៖ ( ហាក់ដូចក្រៀមក្រំណាស់ មានរឿងអ្វីមែនទេ? ) ប៉ុន្តែក៏មិនទាន់ មានការឆ្លើយតប ពីតារារូបនេះនៅឡើយទេ។