ភ្នំពេញ៖ ក្រោយពីតារាចម្រៀងរាងតូចច្រឡឹង កញ្ញា រតនៈ ពិសី បង្ហោះរូបភាពគូសមុខដូចខ្មោច នៅលើបណ្តាញសង្គមរបស់ខ្លួន ក្នុងថ្ងៃបុណ្យ Halloween ក៏ត្រូវតារាចម្រៀង លោក ម៉ៃ សុគន្ធ ធ្វើការរិះគន់យ៉ាងចាស់ដៃម្តងរួចហើយ ។ ខណៈជាថ្មីៗ លោក ម៉ៃ សុគន្ធ ក៏រិះគន់បន្ថែម លើតារាចម្រៀង រតនៈ ពិសី រឿងស្លៀកពាក់សិចស៊ី។ មុននេះ តារាសម្តែង ម៉ៃ សុគន្ធ ដែលសូម្បីមិត្តភ័ក្តិសិល្បៈរួមអាជីពក៏ពោលដាក់ងារឲ្យតារាកំពូលទើស បានចេញសាររិះគន់យ៉ាងធ្ងន់ៗលើការតុបតែងខ្លួន មុខខ្មោចៗរបស់តារាចម្រៀង រតនៈ ពិសី។
ដែលលើកឡើងថា «ដល់រដូវកាលមនុស្សក្លាយជាខ្មោចហើយ ពេញFacebook ហ្មង ខ្មែរអើយខ្មែរ»។ បន្ថែមលើកការរិះគន់នោះទៀត លោក មៃ សុគន្ធ ក៏ត្រូវបានគេមើលឃើញថា បានរិះគន់យ៉ាងធ្ងន់ទៅលើតារាចម្រៀងនិងសម្តែង នាង រតនៈ ពិសី លើការស្លៀកពាក់វិញម្តង ក្នុងន័យរំឭកដល់ស្ថាប័នមានសមត្ថកិច្ចលើវប្បធម៌ប្រពៃណីខ្មែរ។ ដោយថា៖ « ឲ្យក្រសួងដុះក្អែលអី បើអូនខាត់ស្បែក បកស្បែកឡើងខ្ចីញិញទៅហើយ (គីមីអត់?)ស៊ិចស៊ីពេកហើយអូន ទប់ៗខ្លះផង ខ្មែរអើយខ្មែរ»។
បើទោះជាកន្លងមកមិនមានតែលោក ម៉ៃ សុគន្ធ ម្នាក់នោះទេ មើលឃើញថា តារាចម្រៀងរតនៈ ពិសី ស្លៀកពាក់សិចស៊ី និងធ្លាប់មានមតិរិះគន់ស្រដៀងគ្នានឹង ម៉ៃ សុគន្ធ ដែលនោះក៏ដោយ ប៉ុន្តែយ៉ាងណា តារាស្រីរូបនេះ ហាក់មិនបន្ទន់ឥរិយាបថនោះដែរ ពីរឿងនេះ ក្រៅពីបញ្ចេញសារតបតយ៉ាងក្តៅស្លឹកត្រចៀកដាក់ទៅ ម៉ៃ សុគន្ធ វិញ។ ដោយនាងសរសេរយ៉ាងដូច្នេះថា «លើស ហើយ បងអើយ ..បើតាំងខ្លួនជាខ្មែរ ហាគួរតែ លើកសរសើរនឹងជួយលើកស្ទួយសិល្បៈខ្មែរ ដូចគ្នាមែនចាំ តែទើសដូចរៀមច្បងម៉ាក បងឯងទេ»។ ក្នុងនោះ នាង រតនៈ ពិសី ក៏បន្ទរថា«នាំក្ដៅស្លឹកត្រចៀកទាំងព្រឹក។ ទើសរហូត ខុសរបៀប»។
