សៀមរាប៖ នាព្រឹកថ្ងៃទី៣១ តុលានេះ ពិធីការនីឆ្នើម អ្នកនាង យុគ ចិន្តា បានទៅដំណើរកំសាន្តនៅប្រាសាទបេងមាលា ខាងកើតភ្នំគូលែន ទឹកដីដ៏ស្រស់ត្រកាលខេត្តសៀមរាប ។ រំពេចនោះ ពិធីការនីដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអិន អ្នកនាង យុគ ចិន្តា បានបង្ហោះសាររៀបរាប់ប្រាប់ពីដំណើរជីវិតរស់នៅផ្សាភ្ជាប់នឹងធម្មជាតិ លើបណ្តាញសង្គមហ្វេសប៊ុកថា “ប្រើជីវិតរស់នៅបែបស្ងប់ស្ងាត់មិនមែនមានន័យថាចុះចាញ់ គឺគ្រាន់តែចង់ស្និទ្ធស្នាលជាមួយធម្មជាតិនឹងប្រើជីវិតធម្មតាៗ ងាយៗ មិនច្រណែន មិននិន្ទា មិនមុសា មិនគុំគួន” ។ ក្នុងសាររយលានអត្ថន័យរបស់ពិធីការនីដើមកំណើតខេត្តស្វាយរៀងរូបនេះ បានអប់រំផ្លូវចិត្តឲ្យមនុស្សផងទាំងពួងចេះស្រលាញ់គ្នា មិនមានគំនិតអាក្រកបៀតបៀនគ្នា និងចេះសន្តោសប្រណីឲ្យគ្នាទៅវិញទៅមក។

បើងាកទៅមើលជីវិតរស់នៅបែបសាមញ្ញរបស់ពិធីការនីរូបនេះ គឺមានភាពស្រស់ថ្លាជានិច្ច ព្រោះអ្នកនាង ចេះប្រើជីវិតរស់នៅសម្របខ្លួននឹងមជ្ឈដ្ឋានជុំវិញខ្លួន ជាពិសេសអ្នកនាងតែងតែនាំក្រុមគ្រួសារដើរកំសាន្តក្នុងនិងក្រៅប្រទេសជាញឹកញាប់ នៅពេលទំនេរពីការងារសិល្បៈ និងជំនួញ ។ គួរបញ្ជាក់ថា ក្រៅពីអាជីពពិធីការនី អ្នកនាង យុគ ចិន្តា ត្រូវបានគេចាត់ទុកថាជាអ្នកជំនួញវ័យក្មេងដ៏លេចធ្លោម្នាក់ក្នុងចំណោមអ្នកសិល្បៈដូចគ្នា ដោយក្នុងនោះអ្នកនាងមានហាងផ្ទាល់ចំនួន ៦ ក្នុងប្រទេស ៣ រួមមាន ភោជនីយដ្ឋានស្លឹកចាក, ហាងរចនាម៉ូដ និងសំលៀកបំពាក់អម និង ហាងគុយទាវ ។ រីឯហាងនៅក្រៅប្រទេស ៣ រួមមាន ហាងវីដេអូ យុគ ចិន្តាខ្មែរ, ហាងនំប៉័ងដូណាត់ស៊ីមលី និងហាងលក់សំលៀកបំពាក់ ៕