ភ្នំពេញ៖ កន្លងមកគ្រប់គ្នាតែងតែសើចសប្បាយជាមួយការសម្ដែងរបស់តារាកំប្លែងដ៏ល្បីនាយ ពែកមី ប៉ុន្តែទំនងជាគ្រប់គ្នាមិនបានដឹងនោះទេនូវការលំបាករបស់គាត់ ដែលលាក់ទុក្ខត្បិតមិនចង់បង្ហាញឲ្យអ្នកគាំទ្របានដឹង យ៉ាងណាមិញនាគ្រានេះផងដែររូបលោកក៏ដាច់ចិត្តទម្លាយរឿងដ៏គួរឲ្យស្រណោះមួយទាក់ទងទៅនឹងអ្នកមានគុណរបស់ខ្លួនតែម្ដង។

បង្ហាញឲ្យកាន់តែច្បាស់តាមរយះគេហទំព័រផ្ទាល់ខ្លួននាយ ពែកមី បានធ្វើការបង្ហោះនូវរូបភាពពីរសន្លឹកក្នុងទឹកមុខដ៏ស្រពាប់ស្រពោន និងភ្ជាប់ជាមួយសាររៀបរាប់ទាំងស្រុងយ៉ាងដូចច្នេះថា«ពីមុនគ្រួសារក្រីក្រពុកនៅផ្ទះស្លឹក​ ពេលនេះកូនធ្វើផ្ទះធំឲ្យពុកនៅ​ ពុកនៅដេកតែពេទ្យភ្នំពេញជាងមួយឆ្នាំហើយ​ ស្លាប់មួយចំហៀងខ្លួន​ ខ្សោយបេះដូង​ សតិមិនដូចមុន អត់បានសុខស្រួលនឹងអ្វីដែលកូនសងវិញទេ» ។