ភ្នំពេញ៖ ទីបំផុតនាង លៀង ចាន់ឡា ដែលមនុស្សម្នាជាច្រើនមានការអាណិតស្រឡាញ់ គាំទ្រ និងជួយឧបត្ថម្ភស្ទើរគ្រប់បែបយ៉ាងនោះ បានទទួលរងការបរាជ័យក្នុងកម្មវិធីប្រលងចម្រៀង X Factor Cambodia ហើយកាលពីយប់មិញនេះ។

កត្តាដែលបណ្តាលឲ្យនាងរងការបរាជ័យបែបនេះ ត្រូវបានគណកម្មការទាំង៤បញ្ចេញមតិស្រដៀងគ្នាយ៉ាងដូចច្នេះថា ចាន់ឡា នៅភ័យគ្រប់គ្រងអារម្មណ៍មិនទាន់បាន ដែលធ្វើឲ្យនាងស្រែកឡើងមិនបានល្អទើបធ្វើឲ្យនាងមិនអាចបន្តទៅវគ្គបន្ទាប់។ ក្នុងនោះផងដែរ មហាជនជាច្រើនក៏បានបង្ហាញពីការលើកទឹកចិត្តដល់ ចាន់ឡា និងឲ្យនាងខិតខំបន្ថែមទៀត ហើយពួកគាត់នៅតែបន្តគាំទ្រឲ្យនាងចូលរួមបញ្ចេញសមត្ថភាពក្នុងកម្មវិធីប្រឡងចម្រៀងផ្សេងៗទៀត៕