ភ្នំពេញ៖ ព្រឹកមិញ​នេះ​ ​អ្ន​កមេម៉ាយ​ចាយ​រាង​មាន​រូបឆោម​លោម​ល្អ​ក្រមុំ​មិន​ដូរ​ អ្នក​នាង សុខ សោម៉ាវត្តី​ បាន​យក​​បណ្តា​ញ​សង្គម​ហ្វេសប៊ុក​ជា​ចុត​ហ្មាយ​បរិយាយ​ពីហេតុ​ការណ៍​ដ៏​រន្ធត់​បុកពោះកាល​ពីយ​ប់មិ​ញ​ថា “អូន​និយាយ​តាម​ត្រង់​ចុះ ខ្លាច​ខ្មោច​ខ្លាំង​ណាស់ ឃើញ​ខ្មោច​ច្រើន​ពេក​អូន​សំរេច​ចិត្ត​ដេក​ផ្ទះ” ។ យើង​មិន​​ដឹង​​ថា តារា​សម្តែង​រូប​ស្រស់ សុខ សុម៉ាវត្តី ភ័​យរ​ន្ធ​ត់​ព្រឺ​ព្រួ​ច​យ៉ាង​ណា​ទេ ពេល​នា​ង​បា​ន​ជួ​ប​ខ្មោ​ច​កំណា​ចយ៉ាង​នេះ តើ​នាង​មាន​បា​ន​ហៅ​គេ​ឲ្យ​ម​ក​ជួ​យ​អត់ តើ​នាង​អាច​ទប់​ស្មារតី​បានអ​ត់ តើ​ខ្មោចទាំ​ង​​នោះ​បាន​ធ្វើ​អ្វី​ខ្លះ​មក​លើ​រូប​នាង​ ។ ក្នុង​ហេតុ​កា​រ​ណ៍​ដ៏​រ​ន្ធ​ត់​នេះ​ ធ្វើ​ឲ្យម​ហា​ជ​ន​មា​ន​កា​រ​ស្ញើ​ច​ស​រ​សើ​រ​ ​អ្ន​ក​នា​ង​ សុខ សុម៉ាវត្តី យ៉ាង​ខ្លាំ​ង​ដែ​ល​មាន​គោល​ជំហរ​តទល់​នឹង​ខ្មោច​បាន​ ​មិន​សន្លប់ ហើយ​ព្រឹក​ឡើង​នៅ​មាន​ស្មារតី​គ្រប់​គ្រាន់​សម្រាប់​បំពេញ​ការងារ​ដដែល​ ។

តារា​សម្តែង​រូប​នេះ បាន​ថ្លែង​ទាំង​ហួស​ចិត្ត​បន្ត​ថា “សូម្បី​តែបើ​ក​ហ្វេ​ស​ប៊ុ​ក ក៏ឃើ​ញ​តែ​ខ្មោ​ច​ ​ខ្មោ​ច​ ​ហើ​យ​នឹ​ង​ខ្មោច​លង​រ​កពេ​លស​ម្រាក​មិន​បាន តា​ម​ច​ង​ក​ម្ម​ច​ង​ពៀរឯ​ង​ដល់​ក្នុងយល់​សប្តិ​ទៀត អីក៏​សា​ហា​វម៉្លេះ ឱ​ Halloween Day ” ។ តាម​ពិតសា​រ​ដែ​ល​ពិ​ធី​កា​រ​នី និងជាតា​ស​ម្តែ​ង សុខ សុម៉ាវត្តី បាន​ប​ង្ហោះ​នោះ​ គឺ​អ្ន​ក​នា​ង​បា​ន​ចូ​ល​រួ​ម​លេ​ង​កំ​សាន្តក្នុង​ថ្ងៃ​បុ​ណ្យ​ ​Halloween ។ បញ្ជា​ក់​ថា​ បុណ្យ​បរទេ​ស​មួ​យ​នេះ គេប្រា​រ​ព្ធ​ឡើ​ង​​​ចុ​ងខែ​តុលា រៀង​រា​ល់​ឆ្នាំ ដោយ​មា​ន​កា​រ​តុ​ប​តែ​ខ្លួ​ន​ គូរ​មុ​ខ​មា​ត់​ដូ​ច​ខ្មោ​ច ៕