ភ្នំពេញ៖​ ដំណើរជីវិតដ៏សែនអភ័ព្វត្រឹមពេលខ្លីបានរុញច្រានឲ្យ នាយតាក់ស៊ី បាត់​បង់​អស់ក្តីស្រមៃ ទាំង​និស្ស័យ​ក្នុងសាសនាក៏បានបញ្ចប់ ឯរឿ​ងស្នេហ៍​ស្មោះ​រាប់ឆ្នាំចាំចង​ជាប់​ចំណង​គូមានបុត្ររួម ​នាង​ភីម ក៏បាន​ត្រដាង​លែងខ្មាសញាតិ​ថា «ចប់ហើយ» នោះ បាន​ធ្វើឲ្យមហាជនទួញទុក្ខសោកអាណិត​ ដ្បិត​នាយ​គ្មានអ្វីសល់ឡើយ សូម្បី​ការងារ​ដែល​ជាក្តីស្រលាញ់ក្នុងបេះដូងធ្លាប់ប៉ង​តាំង​ពី​គ្រាដើមមកម្ល៉េះ។

ក៏ប៉ុន្តែ​ដូចអ្វីដែលអតីតភិក្ខុ ប៉ុល សារឿង ធ្លាប់​ប្រាប់​មកកាន់​ តារាញូស៍ ថា «លោកតា​វ៉ិចទ័រ​ នៅតែចង់បានរូបលោក​ចូលលេងកំប្លែង​ឲ្យ ctn វិញ» ក៏បានលេច​ចេញពន្លឺ ប្រៀប​បាន​ព្រះ​ច័ន្ទ​រះនាថ្ងៃ១២កើត​ពុំទាន់ពេញរស្មី​ លើគណនីហ្វេ​សប៊ុក​ប្រធានសមាគម​ទទួលការ​ស្រ​លា​ញ់​ពីអ្នកសិល្បៈលោក ហេង ឡុង បានរំលេច​ឡើង​នូវ​ក្តីអំណរ​ព្រម​សារ​​រីករាយ​ថា «ថ្ងៃ​​នេះ​ctnទទួលគាត់សម្ដែងក្នុងកម្មវិធីកំប្លែងវិញ»។

ស្ថិតក្នុងរូបភាពហាក់ស្រពោនបន្តិច​ព្រោះទើប​បានស្រាក​ពីជំងឺ ម្យ៉ាងក្នុងចិត្តកំពុងគិត​ពី​សុខភាពម្តាយជរាផងនោះ លោក​ ហេង ឡុង បានបន្តឲ្យដឹង​ពីវេលា​ដែលនាយ​តាក់ស៊ី ត្រូ​វរង់ចាំបន្ថែមថា «ប៉ុន្តែនាយមិនទាន់ត្រូវទទួលយកចូលធ្វើជាបុគ្គលិកពេញ​សិទ្ធិវិញ​ទេ»។