ភ្នំពេញ ៖ នៅទីបំផុតចំណងស្នេហ៍រវាងតារាស្រីល្បីសិចស៊ីលេងសម្រស់សាច់ទ្រូងខ្ចី​ដូចអន្លក់ទើបដុះផុតពីទឹក ឆ័យលី ដាឡែន និង​ប្តីក្មេងលោក រិទ្ធី ឧត្តមស៊ីដារ៉ា ថែមទាំ​ងទទួល​បានបុត្រម្នាក់​នោះ​ ពេលនេះបានដើរដល់​ផ្លូវបំបែកហើយ​ក្រោម​ហេតុ​ផល​ខ្លី រស់មិនចុះសម្រុង។

យោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក​ ដែលអះអាងថា ក្រោយពេលចូលរួម​កម្ម​វិធី Lovely Night គ្មានវត្តមានស្វាមី ខណៈ​នាងតែង​បង្ហោះសារកើតទុក្ខជារឿយៗ ទើប​តែ​ពេលនេះ​នាងព្រមសារភាព​ចេញពីមាត់ផ្ទាល់ថាចប់មែនទែន ហើយ ឆ័យលី ដាឡែន បានឲ្យដឹង​ទៀតថានាង និងស្វាមី ព្រមព្រៀងទាំងសងខាង ដោយទាំងនាង និង ស្វាមី គឺនៅតែ​ចេញ​ចូល រាប់អានគ្នា និងរួមគ្នាចិញ្ចឹមកូនជាធម្មតាដដែល។