ថៃ៖ ក្រោយ​ពីតារា​សម្តែង ពេជ្រ ចរណៃ ត្រូវ​បាន​ក្រុម​គ្រួសារ និង​ក្រុមការ​ងា​រ​ប​ញ្ជូ​ន​ទៅ​ស​ង្រ្គោះប​ន្ទា​ន់​នៅ​ប្រ​ទេ​ស​ថៃ​រួច​មក ឃើញ​មាន​តារា​ក្មេង​ចា​ស់​ប្រុ​ស​ស្រី​ជា​ច្រើន​បាន​ខ្នះ​ខ្នែ​ង​ចូ​ល​រួ​ម​ប​រិ​ច្ចា​គ​ថ​វិ​កា​ផ្ទា​ល់​ខ្លួ​ន​មួ​យ​ចំ​នួ​ន​ដើ​ម្បី​​សង្រ្គោះ​តា​​រា​​​ស​​​ម្តែ​ង​រូ​ប​នេះ​បា​ន​ឆ្ល​ង​ផុ​ត​សេ​ច​ក្តី​ស្លា​ប់ បន្ទាប់​ពី​កា​រ​​​អំ​ពា​វ​នា​វ​រ​ប​ស់​ក្រុ​ម​គ្រួ​សា​រ និង​គ្រូ​ប​ង្វឹ​ក​ក្បា​ច់​ល្បុ​ក្ក​តោ​ឈ្មោះ​ ម៉ែន សម្ភស្ស កាល​ពី​ម្សិ​ល​មិ​ញ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ២០១៧ ។

គួរ​ប​ញ្ជា​ក់​ថា ក្រុម​គ្រួ​សា​រ​ កញ្ញា ពេជ្រ ចរណៃ កំ​ពុ​ង​ត្រូវ​ការ​ថវិកា​ច្រើន​ម៉ីន​ដុល្លារ​​ដើម្បី​វះកាត់​បេះ​ដូង ព្រោះ​ជំងឺ​បេះដូង​រ៉ាំរ៉ៃរប​ស់តារា​សម្តែង និងជា​អ្នកក្បាច់​គុណល្បុ​ក្កតោរូ​បនេះ បាន​រើឡើង​វិញរ​យៈពេ​លជិត ១ខែ​ហើយ ប៉ុន្តែ​កញ្ញាគ្មា​នលទ្ធ​ភាព​ព្យាបាល​​ក៏​​ចេះតែទ្រាំ​រហូត​ដល់ដាច់ស​រសៃប្រើ​សបេះ​ដូង​បណ្តាល​ឲ្យធ្ងន់​ធ្ងរ​តែម្ត​ង ។ នា​ព្រឹក​ថ្ងៃទី០១ ខែវិ​ច្ឆិកា​នេះ មាន​សម្បុរ​សជន​ជាតា​រាប្រុស្រី​ដែលបា​នបរិច្ចា​គថវិកា​ផ្ទាល់ខ្លួ​ន រួម​មាន កញ្ញា ដេននី ក្វាន់, អ្នកនាងខ្ញុង, អ្នកនាង ខាត់ សុឃីម, លោក ឆឹម សក្កដា, អ្នកនាង ព្រំ រដ្ឋា, ព្រម​ទាំង​តារា​ជាច្រើ​នដួង​ទៀត ៕

សូមទស្សនាវីដេអូ!!