រតនគិរី ៖ ស្របពេលដែលជំនន់ទឹកភ្លៀង កំពុងតែវាយប្រហារយ៉ាងដំណំ នៅតាមតំបន់មួយចំនួន ក្នុងទឹកដីខេត្តរតនគិរី ធ្វើឱ្យជន់លិចរហូតរាជរដ្ឋាភិបាល បានសម្រេចឱ្យឯកឧត្តម គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះដល់កន្លែង និងជម្លៀសប្រជាពលរដ្ឋចំនួនជាង ៧០០គ្រួសារ ដែលកំពុងទទួលរង ។

យ៉ាងណាមិញនៅថ្ងៃទី១៣ ខែសីហានេះ ជំនន់ទឹកភ្លៀងបានវាយលុកទីអារាមក្នុងទឺកដីខេត្តមួយនេះកាន់តែខ្លាំងជាងតំបន់ផ្សេងៗទៀត ដែលអណ្ដែតឃើញតែទឹក និងព្រះសង្ឃហែលឡឹមៗ ស្ទើរតែប្រកាសអាសន្ន បន់អស់ពពួកទេវតា ស្របពេលដែលទឹកឡើងត្រឹមតែមួយសន្ទុះលិចដល់ក សាលាឆាន់ចេតិយ សល្ហាចដូចទឹកទន្លេ ដោយប្រភពពីទំព័រហ្វេសប៊ុកឈ្មោះ Global Picture បានឱ្យដឹងខ្លីថា «វត្តអារាម នៅខេត្តរតនៈគិរី កំពុងរងកាវាយប្រហារ ដោយទឹកជំនន់» ៕