ភ្នំពេញ៖ ក្រោយ​ពី​មាន​ការ​ផ្សាយ​ផ្ទាល់​នូវ​វីដេអូ (Live) ជុំវិញ​បញ្ហា​គណនី​ហ្វេសប៊ុក​តារា​កំប្លែង​ល្បី​ឈ្មោះ​នាយ ​ពែកមី ត្រូវ​បាន​គេ​លួច (Hack) យក​ទៅ​គ្រប់គ្រង​​នោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៧ ខែ​សីហា ​អំបាញ់​មិញ​នេះ គណនី​ឈ្មោះ ​Pek Mi CBS របស់​លោក​ស្រាប់​តែ​បង្ហោះ​រូប​ថត​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥​សន្លឹក​ ភ្ជាប់​នឹង​សារ​វាយ​ប្រហារ​ដ៏​អសុរស។

នាយ ពែក មី ដែល​កំពុង​រងការជេរប្រមាថ អាឆ្កែ អាថោក​ទាប បន្ទាប់​ពី​​ហ្វេស​ប៊ុក ឈ្មោះ Pek Mi CBS ផុសរូប​ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិនិងរូបលិង្គនិងពាក្យ​អសុរស ។ នាយ ពែក មី ដែល​ឡាយ​វីដេអូ បកស្រាយ ព្រមនឹង​ដំណើរឆ្ពោះទៅ​ក្រសួងមហាផ្ទៃ ដោយរួម​ដំណើរ​នឹង លោក ហេង ឡុង លោក ក៏​ធ្វើការអង្វរយ៉ាងទទួចដល់មជ្ឈដ្ឋាន​មហាជន​កំពុង​យល់ច្រឡំលើឈ្មោះ ហ្វេសប៊ុកឈ្មោះ ពែក មី សូមកុំរិះគន់ខ្ញុំ អាពែក មី អាឆ្កែ អាថោក​ទាប អី ព្រោះនេះមិនមែនជាចរិកខ្ញុំ​ទេ »។​

ភ្ជាប់នឹង​​ការ​បង្ហោះ​រូបថត​កាត់ត​ដែល​បង្ហាញ​ទិដ្ឋភាព​លោក កឹម សុខា ​អង្គុយ​ប្រជុំ និង​នៅ​ក្រោយ​ខ្នង​លោក​មាន​រូប​លិង្គ​ និង​រូបភាព​កាត់ត​ជា​ច្រើន​ទៀត​ដែល​ក្នុង​នោះ​ក៏មាន​ រូប​លោក សម រង្សី ផង​នោះ ​ គណនី​ឈ្មោះ ​Pek Mi CBS ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​របស់​តារា​កំប្លែង​នាយ​ ពែកមី និង​​មាន​អ្នក​គាំទ្រ​ជិតលាន់​​នាក់​នោះ បាន​បង្ហោះ​សារ​បែក​ចំអក​ឡក​ឡាយ​ជាមួយ​ភាសា​អាស​គ្រាម​យ៉ាង​ដូច្នេះ​ថា៖ «គណបក្ស លិង្គ​ឥសូរ។ ប្រសិន​បើ​ គណបក្ស​នេះ​ឈ្នះ​ឆ្នោត រឿង​សិច​នឹង​ត្រូវ​ចាក់បញ្ចាំង​គ្រប់​ទូរទស្សន៍​ និង​បង្រៀន​របៀម​លិង្គ​ដោយ​សាស្ត្រា​ចារ្យ​ល្បីៗ​ឈ្មោះ​ជាច្រើន»

នាយ ពែក មី ​ក្នុងវីដេអូឡាយ ទទួចសុំ​បងប្អូនមុននឹងរិះគន់ ពែក មី សូ​ម​បងប្អូន ពិចា​រណា​សិ​ន​​ ព្រោះម្សិលម៉ិញខ្ញុំបាន​ឡាយ ប្រាប់ថា ហ្វេស​ប៊ុក​ខ្ញុំគេហែកហើយ។ នាយ ក៏​បាន​បញ្ជា​ក់ទៀតថា ការសរសេរ ការផុសរូបនេះពាក់ព័ន្ធនឹងនយោបាយអីនោះ មិនមែនជាចរិក​ខ្ញុំ​ទេ​ ប​ងប្អូន ។ បងប្អូនគួរយល់ខ្ញុំពែក មី មិនមែនជាមនុស្សបក្សនយោបាយ​ណាទេ ខ្ញុំ​ជាម​នុ​ស្ស​កណ្តាលមនុស្សរបស់មហាជន ចឹងបងប្អូ​នហ្វេ​សប៊ុ​កដែ​លរិះ​គ​ន់​ថ្នា​ក់​ដឹ​ក​នាំ​ប​ក្ស​ន​យោ​​បា​យ​ រូបនឹងរូបលិង្គ មិនមែនជាចេតនា​ ពែកមីទេ »។

នាយ ពែក មី ក៏​បញ្ជាក់ថា «ពេលនេះ​ខ្ញុំបាន​មកដល់​ក្រសួងមហាផ្ទៃដើម្បី​ដាក់ពា​ក្យ​ប្តឹ​ង​ពី​រឿងហ្វេសប៊ុករបស់ខ្ញុំដែលជនខិលខូចហែកយកទៅលេងរិះគន់ទៅលើបគ្សនយោបាយ​​​  »។