ភ្នំពេញ៖ ក្រោយពីការរលាយរលត់ចំណងស្នេហ៍ជាមួយ សុគន្ធ នីសា ជិតមួយ ទស្សវ ត្ស កវី លោក សុខ ជំនោរ បានភ្ជាប់ពាក្យជាមួយគូស្នេហ៍ឈ្មោះ ស្រី សុរង្សី មានវ័យ២៦ឆ្នាំ។ ជាមួយនិងដំណឹងប្រជែងគ្នានិងអតីតសង្សាចូលរោងការនៅចុងឆ្នាំ២០១៧នេះដូចគ្នា នៅព្រឹកថ្ងៃទី០១ខែវិច្ឆិកានេះ កវី សុខ ជំនោរ បែរបង្ហាញរូបថតអនាគតភរិយាចូលសម្រាកពេទ្យ។

ភ្ជាប់ដោយរូបថតអនាគតភរិយា ជាបុគ្គលិកធនាគារ គេងនៅលើគ្រែពេទ្យស្តូកស្តឹង ក៏ធ្វើឲ្យអ្នកគាំទ្រ ពោលអាណិតគ្រប់គ្នា ទាំងសារសួរសុខទុក្ខថា បងស្រីកើតអី គាត់ឈឺធ្ងន់មែន បានជាចូលពេទ្យ។ ខណៈលោក សុខ ជំនោរ មិនបានផ្តល់ចម្លើយឲ្យអ្នកគាំទ្រអស់ចម្ងល់នោះទេ ក្រៅពីសរសេរសារខ្លីថា «អូនឆាប់ជាណា»។ ប៉ុន្តែក្នុងជំនួបជាមួយតារាញូស៍នៅព្រឹកថ្ងៃទី០១ខែវិច្ឆិកា លោក សុខ ជំនោរ ប្រាប់ថា «គាត់(គូដណ្តឹង) មានជំងឺក្រពះនឹងឈឺច្រើនខែហើយដែរ ។ ដោយសារការញាំអាហារមិនទៀងពេល តែពេលនេះគ្រាន់បើបន្តិចហើយ»។ លោក សុខ ជំនោរ ក៏បានបញ្ជាក់ថា «តែយ៉ាងណាថ្ងៃនេះ គាត់ចេញពីពេទ្យនិងបានចេញទៅធ្វើការធម្មតា ប៉ុន្តែបើឲ្យជានោះមិនទាន់ទេ »។