ភ្នំពេញ៖ លោក អ៊ូ រិទ្ធី ដែលជាជនបង្កការជេរប្រមាថ លើអ្នកនាង ចន ចន្ទ័លក្ខិណា បានយល់ព្រមចូលខ្លួនមកដោះស្រាយវិវាទ នៅវេលាម៉ោង១០ ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះនៅចំពោះមុខ ក្រុមប្រឹក្សាពិន័យ​ និងលើកសរសើរនៅក្រសួងវប្បធម៌ ។

នេះបើយោងទៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហេង ឡុង ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ ក្រោមការសាទរជាច្រើនពីសំណាក់បងប្អូនមហាគ្រួសារខ្មែរ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៣ ខែសីហា កន្លងទៅថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានរងនូវការជេរប្រមាថយ៉ាងចាស់ដៃពីសំណាក់គណនីហ្វេសប៊ុកឈ្មោះ អ៊ូ រិទ្ធីតាខ្មៅ ដែលជាមន្ត្រីយោធា  ហើយចេតនាមួយនេះពិតជាធ្វើឲ្យប៉ះពាល់ដល់កេរិ៍្តឈ្មោះ និងកិត្តិយសរបស់អ្នកនាងយ៉ាងខ្លាំង ពិសេសលើតម្លៃនារីខ្មែរ៕