សៀមរាប៖ ក្រោយបែកធ្លាយវីដេអូស្ត្រីអនាម័យ និងសន្តិសុខនៅមន្ទីរពេទ្យគន្ធបុប្ផា ប្រើប្រាស់សំដីគ្មានក្រមសីលធម៌ នឹងអាកប្បកិរិយាមិនសមរម្យជាមួយអ្នកជំងឺ ត្រូវបានមហាជនជាច្រើនសម្ដែងការមិនពេញចិត្ត និងខឹងសម្បារយ៉ាងខ្លាំងចំពោះទង្វើអសីលធម៌ គ្មានក្ដីមេត្តាយោគយល់ដល់ជនជាតិខ្មែរដូចគ្នាបែបនេះ។

តាមរយៈទំព័រហ្វេសប៊ុកឈ្មោះ ផ្ទះតុក្កតា សរសេររៀបរាប់ទាំងហួសចិត្តយ៉ាងថា «នៅមន្ទីរពេទ្យគន្ធបុប្ផា អ្នកអនាម័យ និងសន្តិសុខសំដីដាក់អ្នកជំងឺគ្មានសីលធម៌ក្នុងខ្លួនសោះ បើអ្នអនាម័យបើកភ្នែកមក ព្រឹកជេរ ល្ងាចជេរ ស្បែកជើងយកទៅបោះចោលចូលធុងសំរោម គួរតែអាណិតគ្នាផងគ្មានអ្នកណាចង់ឲ្យកូនឈឺ ហើយឲ្យគេជេរព្រឹកល្ងាចទេមនុស្សដូចគ្នាគួតែយល់ផង។ បើកូនខ្ញុំមិនត្រូវបញ្ចូនមកពេទ្យនឹងទេដាច់ខាតខ្ញុំមិនមកទេ ព្រោះពិបាកណាស់នៅមានសន្តិសុខនៅក្រោមម្នាក់ទៀតខ្ញុំមិនបានថតមុខគាត់ទេនៅទ្វាក្រោយខ្លះមានប្ដីប្រពន្ធ ប្ដីចុះទិញបាយមកវិញមិនឲ្យគ្នាចូលតាំងពីម៉ោង11 ដល់ 5 ល្ងាចបានឲ្យគ្នាចូលពួកមកមើលកូន ពេលខ្លះឡើងមកដេញទុកតែម្នាក់ឲ្យនៅមើលកូនគួតែយល់ ហើយដៃណាកាន់សេរ៉ូមដៃណាលួងកូនវាពិជាពិបាកណាស់គួតែយល់ផង»។ ម្ចាស់ហ្វេសប៊ុកខាងលើបានរៀបរាប់ទៀតថា «ខ្ញុំផុសនេះគ្រាន់តែចង់ឲ្យពួកគាត់យល់ផងកែបានកែខ្លះទៅមនុស្សដូចតែគ្នាទេកុំមើលងាយមនុស្សពេក កុំគិតថាពួកគាត់មកពេទ្យនឹងសុទ្ធតែអ្នកអត់លុយ អ្នកខ្លះគេតំរូវឲ្យមកបើគេមកចឹងសូមេត្តាផង បើខ្លាចហត់ទៅដេកផ្ទះទៅកុំមកធ្វើការឲ្យគេ ហើយពួកអ្នកឯងក៏គ្មានសិទ្ធនិយាយស្ដីថាឲ្យខ្ញុំដែព្រោះពួកអ្នកឯងមិនបានស្មីអ្នកយាមទ្វាផ្ទះខ្ញុំផង កូនចៅខ្ញុំ ខ្ញុំប្រដៅបានល្អណាស់មិនឲ្យរើសអើងអ្នកដ៏ទៃមិនឲ្យមើលងាយគេចឹងទេ យល់»៕