ភ្នំពេញ៖ តារាសម្ដែងរូបរាងសង្ហាបែបកូនកាត់ចិនលោក អេឡិច ចាន់ត្រា កំពុងមមាញឹកកើបលុយ និងធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសបង្ហាញពីជីវិតហាយសូជាមួយនឹងរបស់ប្រើប្រាស់ថ្លៃៗ និងម៉ាកល្បីៗ នៅលើទឹកដីប្រទេសអូស្ត្រាលី ខណៈដែលម្ដាយរបស់លោកបែរជាកំពុងទទួលការវះកាត់នៅមន្ទីពេទ្យនៅប្រទេសកម្ពុជាទៅវិញ។

ក្នុងនោះផងដែរ លោក អេឡិច ចាន់ត្រា បានបង្ហោះរូបភាពម្ដាយកំពុងសម្រាកលើគ្រែពេទ្យអមដោយសារជូនពរទាំងក្រៀមក្រំយ៉ាងដូចច្នេះថា «ម៉ាក់ទទួលការវះកាត់រួចហើយ កូននៅឆ្ងាយមិនបាននៅមើលម៉ាក់ សូមវត្តុសក្ក័សិទ្ធិក្នុងលោកតាមថែររក្សាម៉ាក់ឲ្យឆាប់បានជាសះស្បើយ»៕]