សម្តេចតេជោ មាតុភូមិនិវត្តន៍​ដល់​កម្ពុជាវិញ ក្រោយ​បញ្ចប់​ទស្សន​កិច្ច​ដ៏ជោគជ័យនៅប្រទេសចិន

0
126

ភ្នំពេញ ៖ រយៈពេល ៤ថ្ងៃ គឺពីថ្ងៃទី២០ ដល់២៣ មករា ២០១៩ នៃទស្សនកិច្ចសម្តេច​តេជោ​នាយករដ្ឋមន្រ្តីកម្ពុជា និងប្រតិភូ​ ទៅកាន់​ប្រទេស​ចិន បានបញ្ចប់​ដោយជោគជ័យ​ និង​ទទួល​បានផ្លែផ្កា​យ៉ាងត្រចះត្រចង់គួរ​ជាទីសាទរ ខណៈនៅថ្ងៃនេះសម្តេច​តេជោ​ក៏បានវិល​មក​ដល់​កម្ពុជា​ សុវណ្ណភូមិ ប្រកបដោយសុខសុវត្ថិភាព ក្រោម​ស្នាមញញឹម​របស់ពលរដ្ឋ​ទូទាំង​ប្រទេស នេះបើតាមការឲ្យដឹង​លើគណនីហ្វេសប៊ុក​របស់សម្តេច។

បិតាសន្តិភាពនៃកម្ពុជា សម្តេចតេជោ សែន បានឲ្យដឹង​ពីដំណើរនិវត្តន៍លើគណនី​ហ្វេសប៊ុកថា «នៅរសៀល​ថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី២៣ ខែមករា គ.ស ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា បានអញ្ជើញ​ដឹកនាំ​គណៈប្រតិភូជាន់​ខ្ពស់នៃរា​ជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយដោយសុវត្ថិភាព បន្ទាប់ពី​បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន មានរយៈពេល​ចំនួន៤ថ្ងៃ (២០-២៣ មករា ២០១៩)​ ដែលទទួលបាននូវ​លទ្ធផលគួរ​ជាទី​មោទនៈ​សម្រាប់​ប្រទេសជាតិរបស់យើង​ ដែលនេះបានបង្ហាញនូវជោគជ័យថ្មីមួ​យទៀ​ត​ក្នុង​ឆ្នាំ២០១៩នេះ»។

Comments