ភ្នំពេញ ៖ នៅទីបំផុត ចម្រៀងមួយបទដែលតារាចម្រៀងទ្រនំសាន់ដេ ខាន់ ជេមស៍ ធ្លាប់​បាន​បង្ហើរសំនៀង ស្រែក​អស់អាវ អស់ខោ ផ្អើល​បណ្តាញសង្គម ក្រោមចំណងជើងថា «កំហុស» ពេលនេះ​បាន​ចេញជាផ្លូវការហើយនៅលើ​ទំព័រហ្វេសប៊ុក និងឆានែលយូធូប​ ​របស់ផលិតកម្មសាន់ដេ អមដោយកិច្ចសម្ភាសន៍ជាមួយកវី៣រូប​ដែល​ជួយ​ផលិត​ឲ្យលេច​ឡើង​នូវ​​បទ​ដ៏​ពិរោះរណ្តំ និង​លំបាកច្រៀង​មួយនេះ។

ក្នុងវីដេអូដែល​មានទាំងសំនៀង​ ខាន់ ជេមស៍ ភ្ជាប់​ដោយទឹកដម​មិនប្រែប្រួល នៅតែ​ទាក់​ចិត្ត​អ្នកគាំទ្រ កវីទាំង៣រួមមាន កវីនិពន្ធទំនុកច្រៀង លោក មាស បូព៌ា និពន្ធបទភ្លេងថ្មី លោក ​សួន ពិសិដ្ឋ និង វិស្វករសម្លេង លោក​ ចាប សុខុន បានរៀបរាប់​ពីភាព​លំបាក និង​ការលះបង់​​​ក្នុង​ការ​ធ្វើបទដ៏ថ្មីស្រឡាងនេះ ដើម្បី​តម្រូវចិត្ត​មហាជន ពិសេស​កវីទាំង៣​ក៏បាន​បង្ហាញ​ពីសាច់​រឿង​​គួរចាប់អារម្មណ៍ក្នុងបទថ្មី ធ្វើឲ្យ​អ្នកប្រើប្រាស់​បណ្តាញសង្គម​ទន្ទឹង​ចាំយ៉ាងអន្ទះសារ ខណៈ​ផលិតកម្មក៏បានប្រកាស​ពីការចេញ MV ល្ងាចនេះផងដែរ។

បទ កំហុស ច្រៀងដោយ លោក ខាត់ ជែមស៍ កិច្ចសម្ភាសពិសេស

បទ កំហុស ច្រៀងដោយលោក ខាត់ ជែមស៍ និង ជួបជាមួយកិច្ចសម្ភាសពិសេស ពីកវីនិពន្ធទំនុកច្រៀង លោក មាស បូព៏ា. និពន្ធបទភ្លេងថ្មី លោក ​សួន ពិសិដ្ឋ និង វិស្វករសម្លេង លោក​ ចាប សុខុន ថាតើប្លែកអារម្មណ៍យ៉ាងណា? សូមស្តាប់និងទស្សនាទាំងអស់គ្នា នៅលើ Page Sunday Production : https://web.facebook.com/SUNDAY.PRODUCTION.SD/នឹងនៅ Chanel YouTube Sunday Production Official : https://www.youtube.com/channel/UCd3Jmi0SGGG-NvcEOge6bxw ផងដែរ សូមអរគុណ!!!!!!!!!!!!!

បាន​បង្ហោះ​ដោយ Sunday Production នៅ អង្គារ 13 សីហា 2019