សម្តេចក្រឡាហោម ស្នើសម្តេច​តេជោ ដាក់គណៈ​អភិបាល​ក្រុង ស្រុក បង្កើត៦ថ្មី ចំនួន៥នាក់

0
244

ភ្នំពេញ ៖ នៅថ្ងៃទី២៣ មករា ២០១៩ នេះរាជរដ្ឋាភិបាលនៃកម្ពុជាបានសម្រេចបង្កើត ក្រុង ស្រុក ខណ្ឌ ចំនួន៦បន្ថែមទៀត រួមមាន៖ ទី១៖ ខណ្ឌបឹងកេងកង (រាជធានីភ្នំពេញ) ទី២៖ ខណ្ឌកំបូល (រាជធានីភ្នំពេញ) ទី៣៖ ក្រុងកោះរ៉ុង (ខេត្តព្រះសីហនុ) ទី៤៖ ស្រុក​តាំង​គោក (ខេត្តកំពង់ធំ) ទី៥៖ ស្រុកតាលោសែនជ័យ (ខេត្តពោធិ៍សាត់) ទី៦៖ ស្រុកបុរី​អូរស្វាយសែនជ័យ (ខេត្តស្ទឹងត្រែង)។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហា​ផ្ទៃ ក៏បានដាក់សំណើរជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បី​ពិនិ​ត្យ និងសម្រេចលើការកំណត់ចំនួនគណៈអភិបាលក្រុង ស្រុក ខណ្ឌ ថ្មីនេះ ដោយឲ្យ​មា​ន​គណៈអភិបាលចំនួន៥នាក់ ក្នុងមួយ ក្រុង ស្រុក ខណ្ឌ ថ្មី ពោលគឺសរុប​ចំនួន៣០​នាក់​។

Comments