ក្រចេះ៖ ក្រោយពីត្រូវបានឃាត់ខ្លួនឧកញ៉ា គង់ ក្រឹង និងកូនប្រសារ សួរនាំអស់រយៈពេល១ថ្ងៃ ពាក់ព័ន្ធបទល្មើសព្រៃឈើ ហើយមកដល់ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាននាំខ្លួនជនសង្ស័យទាំងពីររូបនេះ មកឆែកឆេរផ្ទះនៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីស៊ើបអង្កេត ។

យោងតាមភ្នាក់ងារសាព័ត៌មានប្រចាំនៅខេត្តក្រចេះ បានរាយការណ៍ថា កម្លាំងសមត្ថកិច្ចបាននាំខ្លួន ឧកញ៉ា គង់ ក្រឹង និងកូនប្រសា មកឆែកផ្ទះនៅស្រុកស្នួល តែចំណាត់ការយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយ ដោយក្រុមកងកម្លាំងគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសកំពុងតែធ្វើការស្រាវជ្រាវ ដើម្បីមានចំណាត់ការបន្ត ៕