សៀមរាប ៖ ផ្ទុះរឿងក្ដៅគគុកដូចយកភ្លើងមកដុតលើកាយា ស្របពេលស្រីស្រស់ ជាមន្ត្រីត្រួតពិនិត្យយានយន្ដខេត្តសៀមរាប មានទាំងរូបសម្បតិ្តស្អាតល្មមគួរគយគន់ តែមិនគួរមានចរិតបាតផ្សារគ្មានមាយាទជាស្រី លើកជើងដ៏កខ្វក់លាមកមិនស្មើ មកចង្អុលលេខ ជាន់លើក្បាលឡានគេ ដែលម្ចាស់បានត្រឹមបើកភ្នែកមើលពីក្រោយភ្លឹសៗ មិនអាចស្ដី ។

រ៉ាយរ៉ាប់ប្រាប់ភ្ជាប់រូបភាពមហាសែនឆ្គងល្មមអ្នកដឹកនាំមើលឃើញដកចោលមិនស្តាយ ខាន់ ចាន់សុផល ចេញសារព្រលះគ្មានញញើតយ៉ាងដូច្នេះថា « អញប្រាប់ហើយ កុំទិញឡានថោកៗ ជិះឲ្យគេមើលងាយៗ! ឥឡូវគេមើលងាយមែន! ប្រើសុទ្ធតែជើង ចង្អុលលេខ ជាន់ក្បាលឡានគេទៀត» ។ មិនតែប៉ុណ្ណោះ លោក ខាន់ ចាន់សុផល បានបន្តទៀតថា «គាត់អត់ហ៊ានយកដៃស្ទាប ខ្លាចខូចក្រចកដៃ! ល្ងាចទៅស៊ីការគេផង ! អស្ចារ្យម៉ងលោកជំទាវ ខាងត្រួតពិនិត្យយានយន្ត ខេត្តសៀមរាប» ៕