ភ្នំពេញ ៖ ក្រោយលាចាកសិក្ខាបទរួចមក នាយ តាក់ស៊ី ជួបទុក្ខផ្ទួនៗដោយស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ បែកបាក់ទំនាក់ទំនងជាមួយនាងភីម និងត្រូវបាននាង ភីម មិនអនុញ្ញាតឲ្យចូលផ្ទះថែមទៀតផង។

នាយ តាក់ស៊ី បានរៀបរាប់ដោយទឹកភ្នែកថា មុនពេលលោកសុំប្រពន្ធទៅបួស លោកក៏សម្រេចចិត្តលែងលះគ្នាជាមួយប្រពន្ធ ដោយប្រគល់ទាំងទ្រព្យសម្បតិ្តជូនទៅភរិយាទាំងអស់ ហើយពេលនេះលោក កំពុងតែលតោលគ្មានគោលដៅមិនដឹងថាត្រូវទៅទីណានោះទេ ផ្ទះក៏គ្មាន ប្រាក់ក៏ខ្សត់ ម្តាយ និងខ្លួនក៏មានជំងឺប្រចាំកាយទៀត។ ក្នុងនោះផងដែរ លោកក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនមេត្តាជួយដល់រូបគាត់ផង ដើម្បីបន្តជីវិតមើលថែម្តាយរបស់លោក និងព្យាបាលជំងឺរបស់គាត់ផងដែរ អាចទំនាក់ទំនងលេខទូរស័ព្ទគាត់ផ្ទាល់បាន 069 295 646៕