បាត់ដំបង ៖ បុរសចិត្តខ្លាំង អាងនាទីជាមេបញ្ជាការកងរាជអាវុធហត្ថស្រុក ចុះចោលប្រពន្ធកូនក្រោយសម្រាលបាន២ថ្ងៃ ទៅអោបស្រីថ្មី ថតបញ្ឈឺឌឺដងស្ទើរស្លាប់ ស្ទើររស់ នាងជាប្រពន្ធដើម ព្រមក្លាហ៊ានហានយកបងស្រីចិត្តខ្មៅស្រដៀងសត្វតិរិច្ឆាន មកមើលថែប្រពន្ធដូចឱ្យមកធ្វើបាបបង្ក្រាបកាយ ហាក់គ្មានញញើតក្រែងរអែងប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាសក្ដែងៗ មន្ត្រីមានប្រពន្ធច្រើនត្រូវដកចោល ។

ដោយសម្ដីនាងជាប្រពន្ធ បានបរិយាយទាំងគ្រាំគ្រារងាកាយជាច្រើនថ្ងៃ ក្រោយប្ដីចោលម្សៀតចុះចោល ឱ្យដឹងពីសាវតារថា «ប្តីខ្ញុំឈ្មោះ ណាប់ ស៊ីថា មេបញ្ជាការកងរាជអាវុធហត្ថ ស្រុក ឯកភ្នំ ខេត្តបាត់ដំបង បានធ្វើបាបខ្ញុំនិងកូនខ្លាំងណាស់ កុហកបោកប្រាស់គ្រប់បែបយ៉ាងទាំងអស់ ពេលខ្ញុំសំរាលកូនបាន២ម៉ោង គាត់ទៅចោលខ្ញុំ អោយងងឹតមុខដួលសន្លប់ក្នុងបន្ទប់ទឹក» ។

មិនតែប៉ុណ្ណោះនារីរងគ្រោះឈ្មោះជាប្រពន្ធដើមបន្តទៀតថា «បុរសជាប្ដីមិនបានមកមើលថែខ្លួន ពេលសម្រាលនៅពេទ្យនោះទេ ដោយឱ្យបងស្រីមកមើលជំនួស តែដូចឱ្យបងស្រីនោះ មកធ្វើបាបខ្ញុំនិងកូន បង្ខំខ្ញុំអោយហូបរបស់ដែលគេតមខ្លាចទាស់ យកម្ហូបត្រីងៀតខ្ញុំទុកហូបកូនខ្ចី បោះចោលទាំងអស់ ធ្វើបាបបញ្ចុកទឹកដោះគោកូន ខ្ញុំអោយឈ្លក់វក់វី រហូតដល់ឈឺធ្ងន់ចូលពេទ្យគន្ធបុផ្ផាសៀមរាប ព្រមបង្ខំខ្លួនឱ្យលក់របស់ទ្រព្យត្រនាប់ខ្លួន កងដៃខ្សែក និងដីផ្ទះ គ្មានអាណិតកូនទើបកើត មិនទាន់បានឃើញមុខ » ៕