ភ្នំពេញ៖ ក្រោយពីបានធ្វើការវះកាត់ជង្គង់កីឡាការិនី ស៊ន សៀវម៉ី កាលពីល្ងាចថ្ងៃទី៣១ ខែតុលានៅមន្ទីរពេទ្យមួយស្ថិតនៅសាធារណរដ្ឋកូរ៉េ ដើម្បីព្យាបាលរបួសដ៏រាំរ៉ៃ ពេលនេះនាងបានបង្ហាញពីជោគជ័យនៃការវះកាត់ជង្គង់របស់នាងនៅលើបណ្ដាញសង្គម ដើម្បីឲ្យអ្នកគាំទ្របានដឹងពីស្ថានភាពជំងឺ។ បើយោងតាមហ្វេសប៊ុកផេករបស់ ស៊ន សៀវម៉ី បានបង្ហោះប្រាប់យ៉ាងដូច្នេះថា« ការវះកាត់បានជោគជ័យ ឥឡូវកំពុងសម្រាកព្យាបាលរបួសក្នុងមន្ទីពេទ្យប្រទេសកូរ៉េ។ ឈ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចគតិព្រឹទ្ឋបណ្ឌិតដែលបានឧបត្ថម្ភលើការចំណាយក្នុងការវះកាត់នេះតាមរយះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានសហពន្ឋ័កីឡាតេក្វាន់ដូកម្ពុជា»។
