ភ្នំពេញ៖ ក្នុងឱកាសចុះពិនិត្យការដ្ឋានសំណង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» កាលពីកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តន៍ ចាត់ការទៅលើមន្ត្រីទាំងឡាយណា ដែលប្រព្រឹត្តអំពើពុករលួយកឹមកេង សម្ដែងលួចសម្បត្តិរដ្ឋ កកោសកកាយកាប់បំផ្លាញ់ព្រៃឈើ រំលោភយកដីគ្មានច្បាប់ទម្លាប់ ដោយប្រើអភិក្រមទី៥ គឺអភិក្រម «វះកាត់» ដកហូតតំណែង និងរឹបអូសទ្រព្យសម្បត្តិទៀតផង ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បង្ហាញលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក៏បានបង្ហាញឱ្យដឹងកាន់តែច្បាស់ទៀតថា ក្រៅពីការដកហូតបុណ្យស័ក្តិ និងបង្កក់ទ្រព្យសម្បត្តិហើយនោះ មន្ត្រី និងកងកម្លាំងប្រដាប់អាវុធដែលប្រព្រឹត្តអំពើពុករលួយ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដែលមានជាធរមានដោយគ្មានការយោគយល់ អនុគ្រោះ ឬទទួលការអន្តរាគមន៍នោះឡើយ ៕