ភ្នំពេញ៖ ភាពជោគជ័យលើអាជីពចម្រៀង ក្រោយក្តាប់ពាន Cambodian idol ប្រចាំឆ្នាំ២០១៦ លោក នី រតនា ថ្មី​ៗ បានបង្ហាញក្នុងក្តីរំភើបលើមោទនៈភាពសិល្បៈរបស់ខ្លួន ។ ក្តាប់ឱកាសជោគជ័យពីកម្មវិធីប្រឡងចម្រៀងលំ​ដា​ប់ថ្នាក់ពិភពលោក Cambodian idol មិនត្រូវរុញច្រានជីវិតយុវវ័យ នី រតនា ក្លាយជាតារាចម្រៀងល្បីក្នុងចិត្ត​ម​ហាជននោះទេ ពោល ម្ចាស់ពានកម្មវិធីកម្រិតពិភពលោកវ័យក្មេងរូបនេះ ក៏កំពុងតោងភាពជោគជ័យ លើ​កា​រ​ងា​រសិល្បៈជាតារាសម្តែងភាពយន្តផងដែរ ដែលផលិតកម្មហង្សមាស រៀបចំឲ្យលោកសម្តែងភាពយន្តភាគជាមួយ និ​ង កញ្ញា វី ដាណែត និង កញ្ញា សួស វីហ្សា ។

បន្ទរ និងភាពជោគជ័យនេះ គេក៏ឃើញតារាចម្រៀងវ័យក្មេងរូបនេះ រំឭកខ្លួនឯងផងដែរនៅក្នុងបណ្តាញសង្គម។ ដែលបរិយាយថា«ថ្ងៃនេះគឺជាថ្ងៃគំរប់ខួបមួយឆ្នាំនៃការទទួលបាននូវភាពជោគជ័យដ៏ធំធេងមួយសម្រាប់ជីវិតរ​ប​ស់​ខ្ញុំ ខ្ញុំពិតជារីករាយណាស់ហើយក៏រំភើបយ៉ាងខ្លាំងផងដែរ សម្រាប់ជោគជ័យមួយនេះ សឹងតែរកពាក្យអ្វីមកថ្លែ​ងពុំ​បានឡើយ.»៕ ដោយការលើកឡើងនេះ នាំឲ្យអ្នកគាំទ្រជាច្រើន នាំគ្នា លាន់មាត់ថា ធ្មេញបើៗ ឱកាសជោគជ័យ តារាក្នុងដូងចិត្តខ្ញុំ មានអាយុមួយឆ្នាំហើយតើ? តែយ៉ាងណា បងត្រូវតែរឹងមាំបន្តទៀត ភាពជោគជ័យមិ​ន​មែ​ន​បា​​​ន​មកងាយៗនោះទេ?»៕