ភ្នំពេញ ៖ តារាសម្តែងជើងចាស់ក្នុងទសវត្សឆ្នាំ១៩៩០ ដ៏ល្បី និង សម្បូរ​ទេពកោសល្យ​អ្នកស្រី អម្ពរ ទេវី ក្រោយពីបានចាកឆ្ងាយ​ពីសិល្បៈជាង២០ឆ្នាំ ទៅរស់នៅលើទឹកដី​សហ​រដ្ឋ​អាមេរិក ក្រោយបែកស្វាមីលោក ពេជ្រ ភារុណ ប៉ុន្តែកាលពីចុងឆ្នាំ២០១៧ និង​២០១៨ នាង​បានវិល​មកទឹកដីកំណើត​ដើម្បី​ចូលរួមសម្តែង​ភាពយន្ត​ និង​នៅតែទាញ​ចំណាប់អារម្មណ៍ពី​អ្នកគាំទ្រ​មិនធម្មតានោះឡើយ។

ស្របពេល​ទេពកោសល្យ​ និង​សមត្ថភាព នៅតែ​ដក់ជាប់​បេះ​ដូងមហាជន​ខ្មែរ ទោះខ្លួន​បាន​ចាកកាយ​ឆ្ងាយ​ដីកំណើត​ច្រើនឆ្នាំក្តី​តែនៅព្រលឹម​ថ្ងៃទី២១ សីហា នេះ​ លើ​គណនី​ហ្វេសប៊ុក​តារាស្រី​ល្បី​តួឯក អម្ពរ ទេវី បាន​បង្ហាញ​ពីភាព​រីករាយ​លាយ​រូបភាព​ច្រើន​សន្លឹក​បញ្ជាក់​ច្បា​ស់​​ថា មកទល់ពេលនេះ​កូ​នប្រុ​សនាង​មានអាយុ២១ឆ្នាំទៅហើយ។

ស្ថិត​ក្នុងសាររ៉ាយ​រ៉ាប់​ដ៏​មានក្តី​សុខ​នៅឯទឹកដី​ចាយលុយដុល្លារ អម្ពរ ទេវី ក៏បាន​ជូនពរ​កូន​ដោយ​ទឹកចិត្ត​ស្រលាញ់​ស្មោះស្ម័គ្រ​គ្មានលាក់ទុកឲ្យអ្នកផ្សេងថា «កូនប្រុសជាទី​ស្រ​ឡាញ់ ថ្ងៃ​នេះកូន​ចូលវ័យ 21ឆ្នាំហើយ កូនម៉ាក់ធំហើយ ហើយម៉ាក់ក៏​ចាស់ទៅដែរ កូន​គឺជា​កូនល្អ​របស់ម៉ាក់ ជាមនុស្សល្អក្នុងក្រុមគ្រួសារ ថ្ងៃនេះម៉ាក់សូម​ជូនពរកូន សូម​អោ​យ​​ពេញមួយ​ជីវិ​តរបស់កូនមានពន្លឺភ្លឺដូចជាព្រះអាទិត្យ» ខណៈតារា​ប្រុសស្រីក្នុង​ស្រុក​ជាច្រើន​ក៏បានធផ្អើលចូលជូនពរ​ជាហូរហែ។