ភ្នំពេញ៖ ក្រោយតារាសម្ដែងស្រីរូបសម្ផស្សស្រស់ស្អាតអ្នកនាង អ៊ុន អាលីហ្សា ដឹកដៃគូដណ្តឹងអាណិកជនខ្មែរមកពីអាមេរិកលោក លី ឃាំង ចូលរោងជ័យដែលរៀបចំយ៉ាងអធិកអធមកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ បន្ទាប់ពីពួកគេបានស្វែងយល់ចិត្តគ្នាអស់រយៈពេលជាង៣ឆ្នាំ។

បន្ទាប់ពីរៀបការរួចមក ជិវិតរបស់នាងហាក់ពោរពេញដោយសុភមង្គល ខណៈដែលស្វាមីរបស់នាងតែងតែផ្ដល់ស្នាមញញឹម ក្ដីស្រឡាញ់ និងភាពរីករាយដល់នាងគ្រប់ពេល ហើយថ្មីៗនេះ អាលីហ្សា បានបង្ហើបដំណឹងល្អដល់អ្នកគាំទ្ររបស់នាងយ៉ាងដូច្នេះថា «នាងកំពុងពពោះហើយពេលនេះកំពុងមានអាការចាញ់កូន» ដែលដំណឹងនេះស្របតាមបំណងរបស់នាង និងស្វាមីផងដែរ៕