កំពូលតារាកំប្លែងថៃ កូទី បង្ហាញខ្លួនជាថ្មីនៅកម្ពុជា

0
862

ភ្នំពេញ៖ តារាកំប្លែងលោក កូទី បានមកដល់ប្រទេសកម្ពុជាជាថ្មី ដោយការបង្ហាញខ្លួនលើកនេះ បានធ្វើអោយម្នាក់ៗ មានការចាប់អារម្មណ៍ជាងមុន ដោយសារតែបង្ហាញខ្លួនលើកនេះ មានអ្នកគាំទ្រខ្មែរមកគាំទ្រខុសពីមុន។ ការបង្ហាញខ្លួនលើកនេះ ក៍ខុសពីមុននោះដែរ ដោយសារតែលោក មកកម្ពុជាលើកនេះ គឺមកសម្ដែងខនសឺតទ្រង់ទ្រាយធំជាមួយតារាខ្មែរ នៅកោះពេជ្រ។

ការបង្ហាញខ្លួននារសៀលថ្ងៃទី២៦ មករានេះ លោក កូទី បានរំលេចអារម្មណ៍រំភើប ត្បិតពេលចុះមកដល់ប្រទេសកម្ពុជា ជាពិសេសក្នុងពេលលោកឃើញវត្តមានអ្នកកាសែត និងអ្នកគាំទ្រខ្មែរ មកស្វាគមន៍ដល់ព្រលាន។ លោកថា នេះជាលើកទី៣ហើយ ដែលលោកមកដល់ប្រទេសកម្ពុជា ដោយការបង្ហាញខ្លួនកាលពីពីរលើកមុន លោកមិនបានសម្ដែងខនសឺតដូចដំណើរមកកាន់កម្ពុជាលើកនេះទេ ទើបលោកចាត់ទុកថា ឱកាសសម្ដែងលើកដំបូងនៅក្នុងប្រទេសកម្ពុជាលើកនេះ នឹងធ្វើអោយលោកទទួលបាននូវបទពិសោធន៍ខ្ពស់។

ទើបឈានជើងចុះពីលើយន្តហោះ លោក កូទី បានឲ្យដឹងថា «យប់នេះលោកត្រូវសម្តែងនៅកោះពេជ្រ»។ លោកថា ខ្លួននឹងមានគម្រោងទទួលសម្ដែងនៅក្នុងប្រទេសកម្ពុជាជាលើកទី២ ប្រសិនការសម្ដែងលើកដំបូងរបស់លោកនាយប់នេះ នៅកោះពេជ្រទទួលបានការគាំទ្រខ្លាំងក្លា។

Comments