សហ​រដ្ឋ​អាមេ​រិក៖ ថ្មីៗនេះ តារា​សម្តែង​ស្រី​ដ៏​ល្បី អ្នកស្រី អម្ពរ ទេវី ត្រៀម​វិល​ត្រលប់​មក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​វិញ បើ​សិន​មានការ​ចរចា​តម្លៃ​ណា​មួយ​សម​ស្រប​ដែល​​អាច​ឲ្យ​អ្នក​ស្រី​អាច​ទៅ​រួច ។ បើ​តាម​ផលិត​ករ​ជើង​ចាស់​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា “តម្លៃខ្លួន​នៃ​ការ​ថ​ត​ភាព​យ​ន្ត​រប​ស់​តា​រាស្រី​រូ​ប​នេះ ក៏​មិ​នធម្មតា​នោះដែ​រ ហើយ​ផលិ​ត​ករ​ត្រូ​វរ៉ា​ប់​រង​ ទាំង​មធ្យោ​បា​យធ្វើ​ដំណើ​រ​ ​អាហា​រ​ និ​ង​សណ្ឋា​គា​ស​ម្រាប់​ស្នា​ក់​នៅ ក្នុ​ង​រ​យៈពេ​លថត​រឿង​ទាំង​ស្រុង​​តែ​ម្តង” ។ ប្រភព​ដ​ដែល​លើ​កឡើ​ងថា ​ការអញ្ជើ​ញឲ្យ​តា​រា​ស​ម្តែង​ជើ​ង​ចាស់ អ្នកស្រី អម្ពរ ទេវី​ ចូ​ល​រួម​ស​ម្តែ​ងព្រោះ​តែគេ​យ​ល់​ថា ភា​ព​យន្ត​ដែ​ល​អ្ន​កស្រី​គ្រោ​ងស​ម្តែ​ង​នោះ នឹ​ង​ទ​ទួល​បា​នកា​រ​ចាប់​អារម្ម​ណ៍​ខ្លាំង​ពី​ទ​ស្សនិ​ក​ជនដែលធ្លាប់​គាំទ្រ​ស្នា​ដៃ​ស​ម្តែង​រ​បស់​អ្ន​កស្រី ។

គួរ​បញ្ជាក់​ថា កាលពីឆ្នាំ២០១៦ តា​រាស​ម្តែ​ង​ស្រី​ដ៏ល្បីក្នុងទសវត្សឆ្នាំ១៩៩០ អ្ន​ក​ស្រី ​អ​ម្ពរ​ ទេ​វី​ បាន​ប​ង្ហា​ញ​វត្ត​មា​ន​ជាថ្មី ​ក្នុ​ងខ្សែ​ភា​ព​យន្ត​ខ្នា​ត​ធំមួ​យ ​ដែ​លដឹ​ក​នាំ​កា​រផ​លិ​ត​ ដោយ​អ្ន​ក​ស្រី​ ពាន់ ​ភួ​ង​បុ​ប្ផា គឺរឿង ​”ទឹកចិត្តម្តា​យស​ម័​យ​ថ្មី” ​។ ប៉ុន្តែ​ក្រោយ​មក​តារាស​ម្តែង​រូប​នេះ បាន​វិល​ត្រលប់​ទៅ​រស់​នៅស​ហ​រដ្ឋអា​មេរិក​វិញ ជាមួយ​កូន​ប្រុស​ស្រី ២នាក់ ៕