ភ្នំពេញ៖ ក្រោយ​ព័ត៌​មាន​កក្រើក​របស់​តារា​សម្តែង​សម្បូរ​ទឹក​ភ្នែក នី មុន្នីនាថ ត្រូវ​បាន​គូដណ្តឹង​ប្តឹង​ទារ​សំណង​ប្រមាណ ៧ម៉ីន​៧ពាន់​ដុល្លារ បន្ទាប់​តារា​សម្តែ​ង​រូប​នេះ​សុំផ្តាច់​ពាក្យ ។ ថ្មីៗ​នេះ តារា​សម្តែង​ដ៏ល្បី នាង នី មុន្នីនាថ បាន​បង្ហាញ​ទឹក​មុខ​ក្រៀម​ក្រោះ​អស់​សង្ឃឹម ដោយ​ថ្លែង​សារ​ពី​ក្នុង​ចិត្ត​ផ្ញើ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ថា “ការ​បិទ​​ភ្នែក​​ហើយ​​ធ្វើ​​ចិ​ត្ត​​ឲ្យ​​ត្រជាក់​​គិត​​អោយ​​បាន​​វែង​​ឆ្ងាយ​​នោះ​អ្នក​​ប្រា​ដក​​ជា​​ជោគ​​ជ័យ” ។

បង្ហោះ​ស្រប​ពេល​ដែល​នាង​ត្រូវ​បាន​តុលា​ការ​រាជ​ធានី​ភ្នំពេញ​កោះ​អញ្ជើញ​ឲ្យចូ​លបំភ្លឺ ពាក់​ព័ន្ធ​នឹង​បណ្តឹង ២​ករណី គឺ បទ​ឆបោក និង​បទ​រំលោភ​សេចក្តី​ទុក្ខ​ចិត្ត ដែល​ដើម​បណ្តឹង​ត្រូវ​ជាអតីត​គូ​ដណ្តឹង នាង នី មុន្នីនាថ គឺលោក សូឡាង អនិក​ជន​ខ្មែរ នៅ​សហ​រដ្ឋអា​មេរិក ។ ក្នុង​ទឹក​មុខ​ស្រពាប់​ស្រ​ពោន ប៉ុន្តែ​តារា​សម្តែង​ស្រី​ដែល​ត្រូវ​ជាប់​ចោទ​រូប​នេះ នៅ​តែ​ព្យាយាម​តាំង​ចិត្ត​ដោយ​សង្ឃឹម​ថា ប្រាកដ​ជា​ឈ្នះ​ក្តី ក្នុង​សវន​ការ ជាក់​ជា​មិន​ខាន ។ ងាក​មក​មើល​អ្នក​គាំទ្រ​របស់​ កញ្ញា នី មុន្នីនាថ វិញ បាន​ខម​មិន​គាំទ្រ​នូវ​សារ​ប្តេជ្ញា​ចិត្ត​មួយ​នេះ ហាក់​មិន​បាន​ខឹង​ក្រោធ​ជាមួយ​តារាសម្តែង​រូប​នេះ​ទេ ដោយ​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា រឿង​អ្វីក៏​ដោយ​ក៏​មាន​ហេតុ​និង​ផល​ដែរ បើ​មិន​ទាន់​មាន​មូល​ដ្ឋាន​ច្បាស់​លាស់​កុំ​អាល​វិនិ​ច្ឆ័យ ៕