ប្លែកម្លេះ៖ តាន់ គីមសួរ ល្អចំណុច​ណា​លើកសរសើរឆ្កែលើមនុស្ស

0
384

ភ្នំពេញ៖ បង្ហាញដំណើរត្រាចចរលើកំពូលភ្នំខ្ពស់ជាងគេនៅប្រទេសកម្ពុជា ភ្នំឱរ៉ាល់ លោក តាំន់ គីមសួរ បានបង្ហាញថា«Rexគឺជាឆ្កែដំបូងគេបង្អស់ដែលឡើងទៅដល់កំពូលភ្នំដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា គឺភ្នំខ្ជោលនៅជួរភ្នំឱរ៉ាល់ (តាមសម្តីអ្នកភូមិនៅតំបន់នោះ)»។

លោកបន្តថា«គោលបំណងដែលខ្ញុំនាំRexឡើងទៅនោះ គឺចង់បង្ហាញដល់បងប្អូនខ្មែរទូទាំងប្រទេសឲ្យឃើញថាភ្នំឱរ៉ាល់គឺមិនពិបាកឡើងដូចការគិតរបស់អ្នកទាំងអស់គ្នានោះទេ សំខាន់គឺការតាំងចិត្ត អត់ធ្មត់ តស៊ូព្យាយាម គ្រប់គ្នាគឺអាចធ្វើបានដូចRexដែរ។ ឆ្កែធ្វើបាន រឿងអីមនុស្សធ្វើមិនបាន។ ប្រាកដជាឆ្ងល់ទៀតហើយ ឡើងទៅលើហ្នឹងធ្វើអី? អីក៏សាច់កម្មម្ល៉េះ?ចម្លើយនឹងផ្តល់ឲ្យនៅពេលក្រោយ»។

Comments