សង្គ្រាម Rapper ផ្អើលពេញហ្វេសប៊ុក ណាំ ប៊ុណ្ណារ័ត្ន ចេញមុខប្រកាសចូលរច្រៀងវិញ

0
455

តារាចម្រៀងប្រុសរូបសង្ហា សម្លេងស្រាលស្រទន់ លោក ណាំ ប៊ុណ្ណារ័ត្ន ដែលធ្លាប់ទទួលបានការគាំទ្រច្រើនពីមិត្តៗយុវវ័យនាពេលកន្លងមកនោះ ក្រោយពីបាត់ដំណឹងមិនឃើញបង្ហាញមុខនៅលើវិថីសិល្បៈអស់រយៈពេលជាងមួយឆ្នាំមក ថ្មីនេះស្រាប់តែឃើញតារាចម្រៀងរូបនេះបង្ហោះសារនៅលើបណ្ដាញសង្គមរបស់ខ្លួនថា «ហើយម៉េចបានទៅជាចឹងអស់ហើយ ជេគ្នាពេញតែហ្នឹង មិនកើតទេដាច់ខែនឹងខ្ញុំច្រៀងវិញម្ដងមើលក្រែងលស្អំចិត្តនាក់ទាំងអស់គ្នាបានខ្លះ»។

តាមរយៈពាក្យសម្ដីរបស់លោក ណាំ ប៊ុណ្ណារ័ត្ន ដែលបានបង្ហោះអោយសាធារណៈជនបានដឹងនេះដែរ គឺដោយសារប៉ុន្មានថ្ងៃនេះលោកឃើញនៅលើបណ្ដាញសង្គមមានការផ្ទុះនូវសង្គ្រាម Rapper យ៉ាងក្ដៅគគុក ពីសំណាក់ក្រុមតារាចម្រៀងរ៉េបជាច្រើនបានច្រៀងបោះបោកសម្ដីឌឺដងផ្លែផ្កាដាក់គ្នាជាហូរហែ។

យ៉ាងណាការវិលត្រឡប់ចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនក្នុងវិថីសិល្បៈជាថ្មីរបស់តារាប្រុសរូបនេះ មិនទាន់ដឹងថាលោកមានអ្វីដែលថ្មី ប្លែក សម្រាប់យកមកស្ដារកេរ្តិ៍ឈ្មោះឡើងវិញនោះទេ ប៉ុន្តែការវិលត្រឡប់លើកនេះទស្សនិកជនសង្ឃឹមថាលោកនឹងនាំយកស្នាដៃល្អមកជាមួយផងដែរ៕

Comments