ទឹកចិត្តអ្នកសិល្បៈ៖ នាយ កុយ ងើប​ពី​កន្ទេល ទាំងសុខភាពទ្រុឌទ្រោម ខ្លាចឱកាសបុណ្យប្អូន ស្រី សិរីមន្ត​ ច​ប់​ផុត

0
427

ភ្នំពេញ៖ ពិធីបុណ្យសព តារាចម្រៀម ខេមរៈ ស្រីពៅ តាំងពីថ្ងៃចាប់ផ្តើម លុះថ្ងៃបញ្ចប់នៃថ្ងៃបុណ្យខួប៧ថ្ងៃ វត្តមានសិល្បករសិល្បការិនី ចាស់ថ្មី រួមទាំងអ្នកគាំទ្រផង ឃើញមានចំនួនច្រើនកុះករហួសពីការស្មាន ។ យ៉ាងណាចំពោះការខកខានវត្តមាន លោក ពូ កុយ ដែលកន្លងមកក៏ស្និទ្ធក្នុងគ្រួសារ ខេមរៈ សិរីមន្ត ក៏ទើបនឹងបង្ហាញនៅថ្ងៃធ្វើបុណ្យខួបស្រីពៅ៧ថ្ងៃនេះទេ ខណៈដែលលោកក៏កំពុងស្ថិតក្នុងក្តីបារម្ភពីសុខភាពក្រោយជួបគ្រោះស៊យក្រឡាប់ឡាន។

វត្តមាន នាយ កុយ ដែលបង្ហាញទាំងសុខភាពបែបទ្រុឌទ្រោម ចូលរួមក្នុងពិធីបុណ្យខួ​ប​៧​ថ្ងៃ ខេមរៈ ស្រីពៅ ក៏ទទួលបានការសុខទុក្ខច្រើន ពីវត្តមានសិល្បៈនៅឱកាសនោះ ។ រំពេចនេះ លោក ហេង ឡុង ប្រធានសមាគសិល្បៈស្ម័គ្រចិត្តជួយសង្គម និងប្រិយមិត្តជាច្រើនបា​ន​ធ្វើការកោតសរសើរចំពោះទឹកចិត្តរបស់លោក ដោយលើកឡើងថា«សូមកោតសរសើរ​ប​ង ​កុយ ទោះជាដើរមិនរួចក៏អោយគេគ្រាដើម្បីទៅចូលរួមបុណ្យរបស់ខេមរៈស្រីពៅ។ ខ្ញុំស​ង្គេតឃើញបងប្អូនសិល្បករឥឡូវ មានការសាមគ្គីគ្នាច្រើនជាងមុន ពិតជាចលនាមួយដែលជាគំរូសម្រាប់ខ្មែរជួយខ្មែរ»។

Comments