អីយ៉ា៖ រឿន ណាត អះអាងឱកាសថតកុន កំពុងពេញដៃ

0
446

ភ្នំពេញ៖ រឿន ណាត ដែលមហាជនស្គាល់ថា ជាបេក្ខភាពបវរកញ្ញា ចក្រវាឡតំណាងកម្ពុជា ទើបនឹងបរាជ័យឱកាសគ្រងមដ្កុធំ ខ្នាតអន្តរជាតិ ពេលនេះក៏រន្ទឺនឹងទីផ្សារថតភាពយន្ត ទាំងល្បីមានផលិតកម្មជាច្រើនកំពុងប្រជែងយកនាងសម្តែងបន្ត។ លើបណ្ដាញសង្គមបាន​បង្អួតពីទីផ្សារថា«ជាការពិតគឺនាងខ្ញុំកំពុងតែមានផលិតកម្មភាពយន្តច្រើនចរចាដើម្បីថតកុន។ តែមុនពេលដែលពួកគេឲ្យនាងខ្ញុំថតកុននោះក៏មានការសាកល្បងសមត្ថភាពនាងខ្ញុំ ២-៣ លើកសិនផងដែរ។ ចំពោះកុនដុំ និងកុនភាគគឺក្រុមហ៊ុននាងខ្ញុំ និងផលិតកម្មកំពុងចរចារឿងតម្លៃនឹងគ្នា ហើយទំនងត្រូវថតនាពេលខាងមុខនេះហើយ»។

ដោយប្ដូរពីអ្នកដើរបង្ហាញម៉ូតមកជា អ្នកសម្ដែងនេះរឿន ណាត នៅមិនទាន់មានប្រតិកម្មបង្ហាញថា ខ្លួនប្រឈមខ្លាំងនោះឡើយ គ្រាន់តែនាងលើកឡើងថា« ការសម្តែងកុនក៏ជាចំណូលចិត្តខ្ញុំ ហើយដូចជាមិនមានបញ្ហាឡើយក្នុងការសម្តែងគឺអាចសម្តែងបានគ្រប់យ៉ាងនៃតួសម្តែង។ តែនៅពេលនាងខ្ញុំបានជួបជាមួយផលិតករភាពយន្តនោះ គឺពួកគាត់បាននិយាយថាចំពោះត្រេមុខរបស់ខ្ញុំគឺស័ក្តិសមទៅនឹងការសម្តែងជាតួស្លូតច្រើនជាង ព្រោះថាមានទឹកមុខសុភាព»។

Comments