សង្ឃឹមហើយ៖ នាយ ក្តឹប ដេកឈឺគ្មានប្រាក់ព្យាបាល ហេង ឡុង ប្រមូលឧកញ៉ា តារាល្បីៗជួយ

0
1206

ភ្នំពេញ៖ តារាកំប្លែងជើងចាស់ដែលកំពុងមានជំងឺប្រចាំកាយ នាយ ក្ដឹប ក្រោយពីក្រុមគ្រួសារបញ្ជូនត្រឡប់ពីព្យាបាលនៅឯប្រទេសថៃ ទាំងស្ថានភាពជំងឺមិនមានសភាពធូរស្រាល និងដង្ហោយខ្វះថវិកាព្យាបាល ត្រូវចំណាយលើខ្ទង់ម៉ឺនដុល្លារ ។

ក្នុងភាពដ៏មហាខ្លោចផ្សារលើជីវិតសិល្បៈវ័យចំណាស់នេះ លោក ហេង ឡុង ក៏ចេញមុខប្រកូកប្រកាសដល់អ្នកសិល្បៈមន្រ្តីឧកញ៉ា បរិច្ចាកថវិការរួមគ្នាក្នុងការបន្តសង្គ្រោះជីវិតនាយ ក្តឹប ។

ក្នុងការប្រកាស លោក ហេង ឡុង បង្ហាញពីទឹកចិត្តលោកផ្ទាល់ជួយ នាយ ក្តឹប ចំនួន១លានរៀល លោកក៏បានបង្ហាញនាម ឧកញ៉ា តារាចម្រៀង អភិបាលខណ្ឌ ជាច្រើនដួងនិងរូប ម្នាក់ៗក្នុងទឹកចិត្តបរិច្ចាក ចំនួន១លានរៀន និងអ្នកខ្លះក៏មានចំនួន២០ម៉ឺន ៤០ម៉ឺន រៀន និងមានចំនួនរាយនាមបន្តបន្ទាប់ទៅទៀត ខណៈលោក ហេង ឡុង ក៏កំពុងបន្តសកម្មភាពដ៏ប្រពៃនេះ ដើម្បីស្វែងទៅរកការសង្គ្រោះជីវិត នាយ ក្តឹប ឲ្យប្រសើរឡើងវិញ បន្តការងារសិល្បៈ។

Comments