ខេត្តកំពត ៖ យុវជនឈ្មោះ វង្ស សៅ អាយុ២៩ឆ្នាំ រស់នៅស្រុកដងទង់ ខេត្តកំពត ត្រូវបានគេដឹងថា ជាមនុស្សល្មោភកាម មានចិត្តសាហាវដូចពពួកអមនុស្សរស់ក្នុងទីងងឹតគ្មានក្ដីមេត្តា ចាប់បង្ខាំងយុវតីទើបពេញក្រមុំអាយុ១៨ឆ្នាំ ទុកក្នុងផ្ទះចំនួន៣ថ្ងៃ មិនឱ្យចេញទៅណាដូចអ្នកទោស បង្ខំរំលោភសេពសន្ថវៈរហូតបានសម្រេចជាច្រើនលើក ស្ទើររដាច់សង្ខាររលត់ផុត ត្រូវសមត្ថកិច្ចចាប់វាយខ្នោះអូសកចូលគុក ក្រោយស្រីស្រស់រួចពីអន្ទាក់ ។

តាមប្រភពពីយុវតីរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីថ្ងែទី ០៣ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ជនសង្ស័យខាងលើ បានទូរស័ព្ទហៅនាងទៅផ្ទះរបស់គេ ពេលទៅដល់ស្រាប់តែជនរូបនោះ ចាប់អូសនាងឡើងលើផ្ទះ រួចបង្ខំចាប់រំលោភរហូតបានសម្រេចរួចបង្ខាំងទុកក្នុងផ្ទះ ចាក់សោរទុកមិនឲ្យចេញទៅក្រៅចំនួន៣ថ្ងៃ រហូតថ្ងៃ ទី៦ ខែសីហា ទើបជនល្មើសព្រមដោះលែងឲ្យមកផ្ទះវិញ ដោយរំលោភបានសម្រេចចំនួន៦ដង។ ក្រោយពេលមានសេរីភាព នាងក៏បានទៅដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ច ដើម្បីឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ៕