ប្រុងប្រយ័ត្នផង៖ ក្មេង ប្រុស ម្នាក់​ប្រកាច់ស្លាប់ភ្លាមៗមិនដឹងមូលហេតុ ក្រោយត្រឡប់មកពីសាលា

0
81

កាលពីពេលថ្មីៗកន្លងទៅនេះ នៅលើគណនីហ្វេសប៊ុកមួយឈ្មោះថា (Lyna Heng) បា​​ន​​​​​​​បង្ហោះចែករំលែករឿងរ៉ាវទុក្ខសោកដ៏ក្រៀមក្រំមួយ ខណៈក្មួយរបស់​គាត់បាត់​បង់ជីវិ​ត​មួយរំពេចមិនដឹងមូលហេតុច្បាស់លាស់ ដោយគណនីខាងលើ​បានសរសេររៀប​រាប់រឿ​ងរ៉ាវនៅ​ក្នុងបណ្ដាញសង្គមយ៉ាងដូច្នេះថា «អាណិតក្មួយប្រុសណាស់ ម្តាយទទួល​យក​មិន​បានទេ មិនដឹងពុលអី ឬកើតអីស្លាប់ភ្លាមៗត្រឹមកន្លះម៉ោងប៉ុណ្ណោះ អាយុ​ទើប​ជា​ង​៥ឆ្នាំ

កមពីរៀនវិញប្រលែងលេងជាមួយឪពុកម្តាយធម្មតា លុះប្រាស់​ខ្លួនដេកកន្លះ​ម៉ោងក៏​ស្រែ​​​​​ក៏យំប្រកាច់ហូរឈាមតាមច្រមុះ តាមមាត់ សន្លប់ភ្លាមៗ ហើយក៏​លែងដឹ​ងខ្លួនរ​ហូ​តតែម្តង»។ ម្ចាស់គណនីដដែលបានសរសេររៀបរាប់ទៀតថា «អាណិតម្តាយណាស់ ជិតបូជាកូនទៅហើយយំស្ទើរសន្លប់ ហើយនៅតែមិនដឹងថាកូនស្លាប់ដោយសារអី​សូម​ប្រុងប្រយ័ត្នចំពោះចំណីកូនៗនៅសាលារៀនផង»។

តាមរយៈការបង្ហោះសាររៀបរាប់ពីទុក្ខសោកនេះដែរ បានធ្វើអោយម​ហាជននិយម​លេង​បណ្ដាញសង្គមជាច្រើនកើតចិត្តអាណិតក្មេងរងគ្រោះ និងម្ដាយរ​បស់ក្មេងរងគ្រោះជា​ព​ន់​​​​​​​​ពេក ព្រមទាំងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ៕

Comments