រន្ធត់ចិត្ត៖ តាន់ គឹមសួរ ប្រទះឃើញយន្តហោះទេសចរណ៍ធ្លាក់នៅកណ្ដាលព្រៃជ្រៅ ជួរភ្នំឱរ៉ាល់ (មានវីដេអូ)

0
912

អ្នកដឹកនាំ និងផលិតវីដេអូពញ្ញាក់អារម្មណ៍ លោក តាន់ គឹមសួរ កាលពីប៉ុន្មានថ្ងៃនេះលោកបានធ្វើដំណើរផ្សងព្រេងកាត់ព្រៃ ឡើងភ្នំ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ។ ប៉ុន្តែខណៈដែលលោក និងមិត្តភក្កិរួមដំណើរបានធ្វើដំណើរទៅដល់ក្បែរកំពូលភ្នំខ្ជោល ស្ថិតនៅតាមជួរភ្នំឱរ៉ាល់ ស្រាប់តែបានប្រទះឃើញយន្តហោះប្រភេទទេសចរណ៍បខ្នាតតូចបានធ្លាក់នៅទីនោះ ដែលជាការសន្និដ្ឋានគឺហេតុការណ៍បានកើតឡើងក្នុងអំឡុងឆ្នាំ១៩៦៤  ធ្វើអោយលោកមានអារម្មណ៍សោកស្ដាយបំផុត។

តាមការបង្ហោះនៅលើបណ្ដាញសង្គមរបស់លោក តាន់ គឹមសួរ បានសរសេររាបរាប់ថា «រឿងរ៉ាវដ៏សោកសង្រែងបំផុតនាឆ្នាំ១៩៦៤ នៅក្បែកំពូលភ្នំខ្ជោល ជួរភ្នំឱរ៉ាល យន្តហោះប្រភេទទេសចរណ៍បខ្នាតតូចបានធ្លាក់នៅក្បែកំពូលភ្នំឳរ៉ាល់»។ នៅពេលដែលបានឃើញទិដ្ឋភាពដ៏សង្វេកនេះភ្លាម បានធ្វើឲ្យអារម្មណ៍របស់លោក តាន់ គឺមសួរ នៅមិនស្ងាបទាល់តែសោះ បើទោះបីជារឿងនេះបានកន្លងផុតទៅអស់ជាច្រើនឆ្នាំកមហើយក៏ដោយ៕

Comments