នៅចាំតារាកំប្លែង នាយប៉ិគក់ទេ? ៖ ពេលនេះ វ័យកាន់​​តែជរា​គ្មាន​ទី​ផ្សា​រ រស់អាស្រ័យដោយ

0
697

ភ្នំពេញ ៖ ប្រិយមិត្តពិតជាស្គាល់ហើយនូវតារាកំប្លែងជើងចាស់ លោកតា ប៉ិគក់ ដែលតែ​ងផ្តល់សំណើចតាមរយៈលេងកំប្លែងប៉ុន្តែដោយសារជរាវ័យបានច្រានរូបលោកឲ្យបាត់មុខពិវិស័យសិល្បៈអស់រយៈពេលយូរណាស់មកហើយ ប៉ុន្តែថ្មីៗនេះលើគណនី​ហ្វេស​ប៊ុកឈ្មោះ សុខ សំណាង ក៏បានបង្ហាញដោយកម្រក្នុងជំនួបនឹងអ​តីតតារាកំប្លែ​ងកូន​ក្រុ​មនា​យក្រឹមរូបនេះ។

ម្ចាស់គណនីខាងលើបានដំណាលប្រាប់ពីសុខទុក្ខរួមរូបភាពហាក់ជរាថា « «បងប្អូន​នៅ​​​​​ចាំ​លោកពូម្នាក់ទេ? គាត់បានបាត់មុខពីសិល្បៈអស់ជាច្រើនឆ្នាំមកហើយ ខ្ញុំបានជួប​គា​ត់ ដោយចៃដន្យ នៅកាហ្វេមួយកន្លែងនៅរាជធានីភ្នំពេញ ខ្ងុំបានសួរ គាត់ពី អាជីព​សិ​ល្បៈ គាត់ថាអស់ពលកម្មហើយ អាយុ៧០ឆ្នាំ ទៅហើយ ពិសារអ្វីក៏មិនកើតដែរ បានតែ​កា​​​​ហ្វេក្តៅៗ »។

រំពេចលេចឡើងជាថ្មីនូវវត្តមានទាំងចូលវ័យជរា និងអាចអាស្រ័យដោយកាហ្វេបែបនេះ ទន្ទឹមនឹងកើតក្តីអាណិតពីមហាជន ប្រភពខាងលើក៏បន្ថែម ដោយរំភើបថា «​ម្ចាស់ហា​ង​​​ពិ​​​​​​តជាចិត្តល្អ ប្រពៃណាស់ (ចង់ឲ្យគាត់ពិសារឆ្ងាញ់ទាន់គាត់នៅដឹងរសជាតិ) ចង់​ផ្តល់​កិ​ត្តិយសទាន់នៅមានជីវិត កុំចាំដល់ពេលទៅបាត់ទើបដឹងឃើញឲ្យតម្លែ»។

Comments