ភ្នំពេញ៖ ក្រោយពីល្បីព័ត៌មានថា ពិធីការិនីសម្បូរវោហាស័ព្ទ អ្នកនាង គង់ សុជាតិ បារម្ភពីអ្នកនៅជិតខ្លួនឆក់យកប្តីក្មេង ត្រូវបានមហាជនដឹងថា អ្នកនាង គង់ សុជាតិ កំពុងតែប្រចណ្ឌស្វាមី គឺលោក ជា វិបុល ជាមួយអ្នកនាង ចាន់ កែវនិមល ដែលជាពិធីកររួមអាជីពក្នុងស្ថានីយទូរទស្សន៍តែមួយ ។ ពាក់ព័ន្ធរឿងក្តៅគគុកនេះ ពុំឃើញមានការបកស្រាយពីសាមីខ្លួនឡើយ ប៉ុន្តែនាព្រឹកថ្ងៃទី០៣ វិច្ឆិកានេះ ពិធីការនីមានសម្រស់មិនចេះចាស់ គង់ សុជាតិ បានបង្ហោះរូបស្និទ្ធស្នាលជាមួយប្តីសំណប់ចិត្តលើអ៊ីនស្ត្រាក្រាម ព្រមទាំងផ្ញើសារជូនពរបងប្អូនទាំងអស់គ្នា ឲ្យជួបតែសុខសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យអុំទូកនេះ ។

ក្នុងរូបថតស្និទ្ធស្នាលប៉ុន្មានសន្លឹករបស់ពិធីការនីរូបនេះ ចង់សបញ្ជាក់ឲ្យឃើញាថា ពួកគេនៅតែស្រលាញ់គ្នាដូចដើម គ្មានអ្វីប្រែប្រួលឡើយ ។ ដោយឡែកក្នុងកម្មវិធីប្រគុំតន្ត្រីនៅរាត្រីថ្ងៃទី០២ វិច្ឆិកា នៅកោះពេជ្រ ពុំឃើញវត្តមានអ្នកនាង ចាន់ កែវនិមល ដែលជាដៃគូជំនិតរបស់ លោក ជា វិបុល ឡើយ ប៉ុន្តែបែជាមានវត្តមានប្តីប្រពន្ធ គង់ សុជាតិ និង ជា វិបុល ធ្វើជាពិធីកររួមគ្នាទៅវិញ ៕