ភ្នំពេញ៖ លើសពីទស្សនីយភាពប្រពៃណី បណ្ដែតប្រទីប ឆាក់ប្រគំតន្រ្តីដែលប្រជុំដោយកំពូលតារាចម្រៀងតារាសម្តែងល្បី និងការតាំងលក់ផលិតផល ដែលគួរជាទីទាក់ទាញលម្អពិធីបុណ្យអុំទូក សំពះព្រះខែ អកអំបុកឆ្នាំ វត្តមានរាជនីកំពូលសម្រស់មកពី៦៥ប្រទេសពុះជុំវិញពិភពលោក ឡើងឆាកតន្រ្តីសម្តែងបង្ហាញបង្អួតភ្នែកមហាជនខ្មែរ នៅក្នុងរាត្រីថ្ងៃទី៤វិច្ឆិកា។

បើតាមដំណឹងដែលទទួលបានពី MISS GLOBLE 2017 គឺបរវរកញ្ញាឯកដែលមកពី៦៥ ប្រទេសផ្សេងៗគ្នានិងមកចូលរួមពិធីបុណ្យជាតិយើង ព្រមទាំងមានការសម្ដែង show ផ្សេងៗជាច្រើនទៀតលើឆាកប្រគំតន្ត្រី ភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង់(Boostrong) នៅសួនច្បារសុខាត្រើយខាងកើត ថ្ងៃទី៤ វិច្ឆិកា២០១៧ ចាប់ពីម៉ោង៨ យប់តទៅ។ បើចង់ដឹងថាបរវរកញ្ញាឯកពិភពលោក ៦៥ ប្រទេសស្រស់ស្អាតយ៉ាងណានោះ សូមប្រិយមិត្តទាំងអស់កុំភ្លេចមកទស្សនាផ្ទាល់នៅឆាកប្រគំតន្ត្រី ភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង (BOOSTRONG)ទាំងអស់គ្នា ព្រមទាំងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាសHDtvផងដែរ ៕