សហរដ្ឋអាមេរិក៖ ស្ថិតក្នុងកិតិស័ព្ទជាម្ចាស់ពានកញ្ញាឯកកម្ពុជាឆ្នាំ២០១៦ វ័យ១៩ឆ្នាំ កញ្ញា ប៊ី សុធារី ហាក់មិនអើពើនឹងព្រឹត្តិការណ៍បុណ្យប្រពៃណីធំ ដែលកំពុងប្រព្រឹត្ត បុណ្យអុំ ទូក បណ្តែតប្រទៀប សំពះព្រះខែនិងអកអំបុកនោះឡើយ ។ ប៉ុន្តែអ្វីដែលអតីតកញ្ញាកម្ពុជាឆ្នាំ២០១៦រូបនេះ បង្ហាញនោះគឺជាក្តីបារម្ភនោះគឺដំណើរឆ្ពោះរកឱកាសសាងកិតិយស់និងមុខមាត់ជាតិនៅលើឆាកបច្ចឹមប្រទេសនោះវិញ។

បវរកញ្ញាចក្រវាលកម្ពុជា (Miss Universe Cambodia) ឆ្នាំ២០១៧ កញ្ញា ប៊ី សុធារី ត្រូវបានបង្ហាញនៅក្នុងផេក Miss Cambodia Beauty Pageant ថា នាងបានទទួលបានទិដ្ឋាការ នឹងត្រូវចេញទៅប្រកួត Miss Universe នៅសហរដ្ឋអាមេរិក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ក្នុងនោះក៏បានអះអាងថា ក្រោយពីគ្រងម្ដុដជាកញ្ញាឯកកម្ពុជាតាំងពីឆ្នាំ២០១៦ កញ្ញា ប៊ី សុធារី បានខិតខំហ្វឹតហាត់ដើម្បីត្រៀមខ្លួនទៅប្រកួតរហូតដល់ពេលមួយឆ្នាំ។ ដោយធ្វើការហ្វឹកហាត់ដល់ប្រទេសហ្វីលីពីន»។ ដោយហ្វេសប៊ុកផេក Miss Cambodia Beauty Pageant បានរៀបរាប់ឲ្យដឹងថា៖ “បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៧ គឺបានត្រៀមខ្លួនរួចរាល់ បានយ៉ាងល្អមុនពេលទៅប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០១៧នេះ មុនព្រឹត្តិការណ៍ប្រលងលំដាប់ថ្នាក់ពិភពលោកបង្ហាញខ្លួននៅទឹកដីសហរដ្ឋអាមេរិកថ្ងៃទី២៧ខែវិច្ឆិកានេះ។

សុធារីបានត្រៀម រ៉ូបប្រណិតៗដែលកាត់ម៉ូតថ្មីៗ ជាង១០ឈុត ព្រមទាំងសម្លៀកបំពាក់ពាក់ប្រចាំថ្ងៃ ជាពិសេស ឈុតប្រពៃណីជាតិ “មហាហង្សបានពួន” ដែលសំរិតសំរាង ដោយហាងល្បីៗក្នុងប្រទេសកម្ពុជា និងបរទេសផងដែរ»។ លើសពីនេះ សុធារី គ្រងម្ដុដជាកញ្ញាឯកកម្ពុជាតាំងពីឆ្នាំ២០១៦ ប៉ុន្តែប្អូនស្រី បានចំណាយពេលដល់ទៅ ១ឆ្នាំ ដើម្បីត្រៀមខ្លួន ទាំងផ្នែកភាសាបរទេស ការដើរបង្ហាញម៉ូត ការឆ្លើយសំណួរ ការតុបតែងខ្លួនឲ្យសាកសមនឹងកម្មវិធីប្រកួត លើសពីនេះ ធារី បានទៅប្រទេសហ្វីលីពីន ដើម្បីទទួលបានការហ្វឹកហាត់ មុនប្រកួតផងដែរ ៕