ភ្នំពេញ ៖ អ្នកគាំទ្របាល់ទាត់កម្ពុជាជាច្រើនមានការសោកស្ដាយយ៉ាងខ្លាំង ក្រោយដឹងថាកីឡាករដ៏ឆ្នើមប្រចាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា មិនបានជាប់ឈ្មោះចូលលេងក្នុងជំនួប កម្ពុជា ប៉ះគ្នាជាមួយ ហុងកុង ក្នុងការប្រកួត FIFA World Cup Qatar 2022 នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ប៉ុន្តែពួកគេក៏នៅតែបន្តគាំទ្រដល់ក្រុមជម្រើសជាតិដដែល។

ក្នុងនោះផងដែរ នៅលើគណនីផ្ទាល់ខ្លួនរបស់ខ្សែប្រយុទ្ធកម្ពុជារហស្សនាមកុមារមាសរូបនេះបានបង្ហោះរូបភាពមួយសន្លឹកស្ថិតក្នុងឯកសណ្ឋានជម្រើសជាតិកម្ពុជា ដែលបង្កប់នូវទឹកមុខក្រៀមក្រំ អមដោយសារជូនពរក្នុងនាមជាអ្នកគាំទ្រមួយ រូបដល់ក្រុមជម្រើសជាតិថា «ជូនពរក្រុមជំរើសជាតិ កម្ពុជាយើង ទទួលជោគជ័យ ខ្ញុំនឹងជាហ្វេនមួយរូបរបស់ក្រុមជំរើសជាតិយើង នៅថ្ងៃនេះ»៕