ភ្នំពេញ៖ មហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើល ក៏ដូចជាផ្ទុះកំហឹងយ៉ាងខ្លាំង ខណៈម្ចាស់គណនី YouTube មួយដែលមានឈ្មោះថា white band បានបំពានច្បាប់កម្មសិទ្ធបញ្ញាដោយពួកគេយកបទ ផ្គរលាន់ប៉ៃលិន ដែលជាមរតកដើមរបស់អ្នកស្រី រស់ សេរីសុទ្ធា ទៅឲ្យតារាចម្រៀងនាង បាន មុនីល័ក្ខ ច្រៀង ដែលគ្រប់គ្នាហៅថា Cover។

បន្ទាប់មកជនស្រេកឃ្លានហ៊ានបំពាន់ច្បាប់ទាំងអស់នោះ ក៏បានយកទៅផ្សព្វផ្សាយនៅលើបណ្ដាញសង្គមដោយកែប្រែឲ្យនាង បាន មនីល័ក្ខ ជាម្ចាស់បទ ហើយអ្នកស្រី រស់ សេរីសុទ្ធា ជាអ្នកCover ទៅវិញ៕