ភ្នំពេញ៖ ដើម្បីអបអរពិធីបុណ្យអុំទូកឆ្នាំ២០១៧នេះ តារាចម្រៀងក្រមិចក្រមើម ទូច ស្រីល័ក្ខ បានចេញបទចម្រៀងមួយបទចំណងជើងថា “ទៅលេងបុណ្យអុំទូក” ដែលជា​បទចម្រៀង Original ដែលនិពន្ធទំនុកច្រៀង និងមេឡូឌី ដោយលោក វីរៈ ពន្លក ។ ក្នុងថ្ងៃប្រារព្ធពិធីបុណ្យផ្ទាល់តារាចម្រៀងដែលល្បីថាប៉ុន្មានថ្ងៃមុនទទួលបានកាដូធំ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា “ខ្ញុំមានអារម្មណ៍ស្រស់ស្រាយខ្លាំងណាស់ ពេលដែលដើរទៅណាមកណាឮតែបងប្អូនប្រាប់ថាបទ “ទៅលេងបុណ្យអុំទូក” ពិតជាពិរោះ ហើយមានខ្លឹមសារអត្ថន័យល្អទៀត”  ។

ពាក្យសំដីលើកទឹកចិត្តរបស់អ្នកគាំទ្រនៅជុំវិញខ្លួននេះ ត្រូវបានតារាចម្រៀង និងសម្តែង ទូច ស្រីល័ក្ខ ប្តេជ្ញាទៅកាន់បងប្អូនមិត្តអ្នកគាំទ្រថា “ខ្ញុំសន្យាថា ខ្ញុំនឹងបន្តរធ្វើបទថ្មីៗថែមទៀត សំរាប់ជូនបងប្អូនទាំងអស់គ្នា ដែលស្រលាញ់នៅអ្វីដែលជាសិល្បៈវប្បធម៌ខ្មែររបស់យើង” ។ គួរកត់សម្គាល់ថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្តែងមានប្តីជនជាតិអាមេរិក អ្នកនាង ទូច ស្រីល័ក្ខ កំពុងទទួលបានប្រជាប្រិយភាពសំបើមណាស់ នេះក៏សារការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃរបស់នាងដែរ ៕

សូមទស្សនាវីដេអូ!!