កំពង់ចាម ៖ គណនីហ្វេសប៊ុកឈ្មោះ ស្រេង វុធថា បានបង្ហាញរូបភាពប៉ុន្មានសន្លឹក ធ្វើឱ្យមហាជនហាក់ក្ដុកក្ដួលឈួលអារម្មណ៍គេងគិតនឹកអាណិត ស្របពេលដែលនេនមួយអង្គអង្គុយស្រក់ទឹកភ្នែក ទួញសោកក្បែរម្ដាយលើគ្រែពេទ្យ ទាំងដែលគ្មានលុយមួយរៀលក្នុងជាប់ប្រាណ តែអាការៈម្ដាយកាន់តែធ្ងន់មន្ទីរពេទ្យមិនព្យាបាល និងត្រូវបញ្ជូនទៅវះកាត់នៅក្រុងភ្នំពេញបន្ទាន់ ដោយជួបឧបត្តវហេតុដួលដាច់សសៃឈាម និងកកឈាមក្នុងខួរផងដែរ។

ក្នុងរូបភាពដ៏សែនកម្សត់ស្ទើរស្រក់ទឹកភ្នែក ប្រភពខាងលើក៏បានរៀបរាប់យ៉ាងដូច្នេះថា «អាណិតលោកប្អូនណាស់ ញោមស្រីមានជំងឺលើសឈាម បានដួលដាច់សរសៃកក់ឈាមក្នុងខួរក្បាល បានយកញោមមកសម្រាកព្យាបាលនៅពេទ្យខេត្តកំពង់ចាម ពេទ្យប្រុងបញ្ជូនញោមស្រីពេទ្យទៅភ្នំពេញ ដើម្បីវះកាត់ តែគ្រួសារលោកប្អូនក្រីក្រគ្មានថវិកា លោកប្អូនបានត្រឹមនៅមើលថែម្តាយនៅពេទ្យកំពង់ចាម និងយំត្រឹមបានអាណិតម្តាយប៉ុណ្ណោះ»។ ប្រភពដដែលក៏បានបន្តទៀតថា «គាត់ឈ្មោះហ៊ាង ស៊ាប អាយុ ៥៥ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សង្ឃឹបងប្អូនសប្បុរសជនឃើញ វីដេអូនេះ ជួយថវិកាតាមសទ្ធា ដើម្បីជួយសង្គ្រោះដល់ជីវិតញោមលោកប្អូនផងចុះ»៕