ភ្នំពេញ៖ ​នៅ​ថ្ងៃទី​៣ខែវិច្ឆិកា ត្រូវ​នឹង​ថ្ងៃទី​២នៃថ្ងៃប្រារពពិធីបុណ្យ​អុំ ទូក​ បណ្តែតប្រទីត សំ​ពះ​ព្រះខែនិង​អក អំបុក នៅ​ក្នុង​បណ្តាញ​សង្គម មិន​ថាគណនីហ្វេស​ប៊ុកនិង​អ៊ិនស្តាក្រាម​នោះ​ទេ តារាចម្រៀង មាស សុខសោភា បង្ហាញសារជូន​ដំណឹង​ក្នុង​សំណេរសារតែមួយ​ដូច​ៗគ្នា ពី​ឆាកខនសឺតដែលនាង​ត្រូវ​ច្រៀងក្នុង​ឱកាស បុណ្យ ប្រពៃណីជាតិ​ដ៏​ធំមួយ​នេះ​។

ផ្តើមនិង​ពាក្យ​ អបអរសាទរព្រះរាជពិធីបុណ្យ អ៊ុំទូក អកអំបុក បណ្ដែតប្រទីត និង​សំពះ​ព្រះ​ខែ​ សូម​ជូន​ពរ​ពុក​ម៉ែបងប្អូនទាំងអស់គ្នា ជួបតែសំណាងល្អ ធ្វើដំ​ណើរ​កំសា​ន្តទី​ជិត​ឆ្ងាយ​ជួប​តែសុ​វត្តិ​ភា​ព ​និង​រីក​រាយ​ក្នុងឪកាស បុណ្យអុំទូកនេះ ។

បន្តសារ​ជូនពរដ៏​មាន​អត្ថន័យ​នេះ កំពូល​តារាចម្រៀងស្រី ក្នុង​ទ្រនំថោន អ្នកនាង មាស សុខ សោភា ក៏​បាន​ជូន​ដំណឹង​ថា «ជួបជាមួយនាងខ្ញុំនៅ : ថ្ងៃទី ២​ នៅ ឆាកតន្ត្រីស្រាបៀរលីអូ មុខសា​លម​ហោស្រ​បកោះ​ពេជ្រ​ ចា​ប់ពី​ម៉ោង 7-11:30យប់ ថ្ងៃទី ៣ នៅសណ្ធាគារ Naga world ចាប់ពីម៉ោង 6-9យប់ និង ឆា​កតន្ត្រីស្រាបៀរលីអូ មុខសាលមហោស្របកោះពេជ្រ ចាប់ពីម៉ោង 9:30យប់តទៅថ្ងៃទី ៤ នៅសណ្ធាគារ Naga world ចាប់ពីម៉ោង 6​-9យប់ និង ឆាកតន្ត្រីស្រាបៀរលីអូ មុខ​សាល​មហោស្របកោះពេជ្រ ចាប់ពីម៉ោង 9:30យប់តទៅ។តែយ៉ាងណា កំពូលតារាចម្រៀង​រូបនេះ មិនបាន​បង្ហាញឡើយពី​កំពូល​តារាចម្រៀង​រួម​អាជីព​សម្រាប់​ឆាកប្រគំ តន្រ្តី​ដ៏​ធំនេះ ក្រៅពី​បន្ទរដោយ​ពាក្យ​ខ្លី​ចុងក្រោយ​ថា «កុំភ្លេចជួ​ប​គ្នា​នៅ​ទីនោះណា »។ ប៉ុន្តែ​រំពេចនោះ​នៅ​ក្នុង​បណ្តាញសង្គម​បាន​បង្ហាញឲ្យ​ដឹង​ពី​ វត្តមាន​កំពូល​តារាចម្រៀង​និង​សម្តែង​មកពីប្រទេសថៃក៏មានវត្តមាន​នៅ​លើឆាកតន្រ្តីជាមួយ​និង​កំពូល​តារាមច្រៀង​មាស សុខសោភា ។ ក្នុងនោះ គេបានបង្ហាញ​ថា «.នាង ផេនខេក តារាមក​ពីប្រទេសថៃ  ប៉ះជាមួយកំពូលតារាចម្រៀង មាស សុខសោភា យប់​បុណ្យ​អុំទូ​ក​ទីពី​រនៅក្នុង Naga World»។